ក្រុមហ៊ុន LG ទទួលបានជោគជ័យក្នុងការសាកល្បងបណ្តាញ បច្ចេកវិទ្យា6Gជាលើកដំបូង

ដោយៈ សុផារី

អាល្លឺម៉ង់ៈ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនLG បានធ្វើតេស្តបានដោយជោគជ័យទៅលើការបញ្ជូន និងទទួលទិនុ្នន័យ 6G Terahertz (THz) ក្នុងចម្ងាយ៣២០ម៉ែត្រ។

ការធ្វើតេស្តនេះបានធ្វើឡើង នៅទីតាំងនៅឯវិទ្យាស្ថាន Fraunhofer Heinrich Hertz (HHI) ក្នុងទីក្រុង Berlin ប្រទេសអាល្លឺម៉ង់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រភពខាងលើនេះបានឱ្យដឹងថា ការធ្វើតេស្តនោះត្រូវបានធ្វើឡើងនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ ក្នុងទំហំប្រកង់១៥៥ ទៅ១៧៥175 GHz ហើយត្រូវបានគេចាត់ទុកថា ជាជំហានដ៏ជោគជ័យបំផុតរបស់ LG ក្នុងជំហា​នឆ្ពោះទៅមុខដ៏អស្ចារ្យ សម្រាប់ការធ្វើពាណិជ្ជកម្មបណ្តាញ6G នៅក្នុងទីក្រុង។

បើតាមការបញ្ជាក់ពីថ្នាក់ដឹកនាំក្រុមហ៊ុនLG បានឱ្យដឹងថា បើធៀបនឹងបណ្តាញ5G បណ្តាញ6G នឹងផ្តល់នូវអត្រាទិន្នន័យខ្ពស់បំផុត រហូតដល់ទៅ៥០ដង និងកាត់បន្ថយបញ្ហាយឺតយ៉ាវខ្ទង់១០ដង រួមជាមួយនឹងគុណភាពខ្ពស់ជាងមុនថែមទៀត។ យ៉ាងណា ពាក់ព័ន្ធនឹងព័ត៌មានលម្អិត LG មិនទាន់ចេញផ្សាយឱ្យដឹងនោះឡើយ។

បច្ចេកវិទ្យាបណ្តាញ 6G ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមលេចចេញរូបរាងនៅឆ្នាំ២០២៥ខាងមុខ ហើយនឹងត្រូវបានឈានជើង ចូលទីផ្សាររហូតដល់ឆ្នាំ២០២៩ ឯណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here