ដោយៈ គង់ សូរិយា
ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍ បានសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហគ្រិនខ្មែរ បានបង្កើតនូវកម្មវិធីចលនាប្រឡងប្រណាំងវីដេអូ អំពីសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ក្រោមប្រធានបទ “ទេសចរណ៍ និងសហគ្រិនភាព” រដូវកាលទី១ ឆ្នាំ២០២២។
គណៈកម្មការរៀបចំកម្មវិធី បានចម្រាញ់យកក្រុម៣ចុងក្រោយ ក្នុងចំណោមក្រុមចំនួន៨ មកធ្វើការប្រកួតប្រជែង នៅសហគមន៍ទេសចរណ៍រាំងខ្វាវ ដើម្បីយកចំណាត់ថ្នាក់លេខ១ លេខ២ លេខ៣ ហើយអ្នកទាំងអស់គ្នាក៏ជាចំណែកមួយក្នុងការដាក់ពិន្ទុក្នុងកម្មវិធីផងដែរ។
ចូលរួម Like និង Share អោយក្រុមដែលអ្នកពេញចិត្ត!!!
ចំណងជើងវីដេអូ “កំពូលភ្នំជីវិត” ផលិតដោយក្រុម The Visitor
ការបោះឆ្នោតមានរយៈពេលមួយសប្ដាហ៍ គិតត្រឹមថ្ងៃ អង្គារ ទី១៣ ខែកញ្ញា ឆ្នាំ ២០២២៕