ដោយ: លាងហួរ
ប្រទេសចិន: ការវិនិយោគរបស់ប្រទេសចិន ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវទឹក បានរក្សាសន្ទុះកំណើនដ៏ល្អ ក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំនេះ នេះបើយោងតាមក្រសួងដឹកជញ្ជូន។
លោក Zheng Qingxiu មន្ត្រីនៃក្រសួង បានប្រាប់សន្និសីទសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២២នេះ ប្រទេសចិនបានបោះទុនវិនិយោគចំនួន៧៣,៥៧ពាន់លានយ័ន (ប្រហែល១០,៧៣ពាន់លានដុល្លារអាមេរិក) ក្នុងការសាងសង់មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹក កើនឡើង៤,៧ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
លោក Zheng បាននិយាយថា នៅក្នុងខែកក្កដា ការវិនិយោគក្នុងវិស័យដូចគ្នា បានកើនឡើង២១,៨ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
លោក Su Jie មន្ត្រីមួយរូបទៀតនៅក្រសួង បាននិយាយថា ទំហំទាំងមូលនៃហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវទឹករបស់ប្រទេសចិន នៅតែធំជាងគេនៅទូទាំងពិភពលោក។ ការដឹកជញ្ជូនតាមផ្លូវទឹក បានជំរុញការផ្ទេរឧស្សាហកម្មពីតំបន់ឆ្នេរទៅកាន់តំបន់កណ្តាល និងភាគខាងលិច។
លោក Su បាននិយាយថា វាដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រយុទ្ធសាស្ត្រអភិវឌ្ឍន៍ ក្នុងតំបន់របស់ប្រទេសចិន ដូចជាការអភិវឌ្ឍ សំរបសំរួលប៉េកាំង-ធានជីន-ហឺប៉ី ខ្សែក្រវ៉ាត់សេដ្ឋកិច្ចទន្លេ Yangtze និងតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ។
លោកក៏បានកត់សម្គាល់ផងដែរថា ប្រទេសចិនបានបង្កើតផ្លូវដឹកជញ្ជូន ដែលភ្ជាប់វាជាមួយប្រទេស និងតំបន់ជាង១០០៕