សេដ្ឋកិច្ចរបស់ប្រទេសថៃបង្ហាញងើបឡើងវិញយឺតជាងការរំពឹងទុកក្នុងត្រីមាសទី២ឆ្នាំ២០២២

ដោយ: លាងហួរ

បាងកក: យោងតាមទិន្នន័យមួយ បានបង្ហាញឱ្យដឹងនៅថ្ងៃចន្ទនេះថា សេដ្ឋកិច្ចប្រទេសថៃបានកើនឡើងក្នុងល្បឿនយឺតជាងការរំពឹងទុកចំនួន២,៥ភាគរយ ក្នុងត្រីមាសទីពីរ នៃឆ្នាំ២០២២នេះ។

នៅក្នុងឆមាសទីមួយ នៃឆ្នាំ២០២២ ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសថៃ បានកើនឡើង ២,៤ភាគរយ ធៀបនឹងឆ្នាំ២០២១ នេះបើយោងតាមទិន្នន័យចេញផ្សាយ ដោយការិយាល័យក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ (NESDC)។

យោងតាមទិន្នន័យរបស់ NESDC បានឱ្យដឹងថា កំណើនសេដ្ឋកិច្ចនៅត្រីមាសទីពីរ ទាបជាងការរំពឹងទុករបស់ទីផ្សារ៣,១ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទិន្នន័យពី NESDC ដដែល បានបង្ហាញថាកំណើនសេដ្ឋកិច្ច នៅក្នុងត្រីមាសទីពីរ ត្រូវបានជំរុញដោយការធ្វើឱ្យប្រសើរឡើងនៅក្នុងវិស័យសេវាកម្ម ដែលមួយផ្នែក ដោយសារតែការបន្ធូរបន្ថយរបស់រដ្ឋាភិបាល នៃការរឹតបន្តឹងជំងឺកូវីដ១៩ និងវិធានការជំរុញ ដើម្បីគាំទ្រដល់វិស័យទេសចរណ៍។

NESDC រំពឹងថាសេដ្ឋកិច្ចថៃនឹងកើនឡើង ក្នុងចន្លោះពី២,៧ ទៅ៣,២ភាគរយ សម្រាប់ឆ្នាំ២០២២នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here