ដោយ: លាងហួរ
ប៉េកាំង:ទុនបម្រុងរូបិយប័ណ្ណរបស់ប្រទេសចិន បានកើនឡើងដល់៣,១០៤១ពាន់ពាន់លានដុល្លារអាមេរិក គិតត្រឹមនៅចុងខែកក្កដា ដោយកើនឡើង៣២,៨ពាន់លានដុល្លារពីខែមិថុនា។
លោកស្រី Wang Chunying មន្រ្តីជំនាញនៅក្នុងកិច្ចការងារនេះរបស់ប្រទេសចិនបាននិយាយ ដោយលើកឡើងថា ការផ្គត់ផ្គង់ និងតម្រូវការនៅក្នុងទីផ្សារប្តូរប្រាក់បរទេស ក្នុងស្រុកនៅតែមានតុល្យភាព។
លោកស្រី Wang បានសន្មតពីការកើនឡើង នៃទុនបម្រុង Forex ទៅនឹងការកើនឡើង នៃសន្ទស្សន៍ប្រាក់ដុល្លារ និងតម្លៃទ្រព្យសកម្មហិរញ្ញវត្ថុទូទាំងពិភពលោក។
ដោយមើលឃើញថា ស្ថានភាពខាងក្រៅមានភាពស្មុគ្រស្មាញ និងធ្ងន់ធ្ងរ លោកស្រីWang បាននិយាយថា ទីផ្សារហិរញ្ញវត្ថុពិភពលោក នៅតែប្រឈមមុខនឹងភាពមិនច្បាស់លាស់ ចំពេលមានការកើនឡើងហានិភ័យ និងបញ្ហាប្រឈមនៅក្នុងសេដ្ឋកិច្ចពិភពលោក។
លោកស្រី Wang បានបន្តថា មូលដ្ឋានគ្រឹះសេដ្ឋកិច្ចរបស់ប្រទេសចិន សម្រាប់កំណើនរយៈពេលវែង នៅតែមិនផ្លាស់ប្តូរដោយសារកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការសម្របសម្រួលការការពារ និងគ្រប់គ្រងជំងឺកូវីដ១៩ ជាមួយនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដែលនឹងរក្សាទុនបម្រុង Forex របស់ប្រទេសឱ្យមានស្ថិរភាព៕







