ដោយ: លាងហួរ
ប្រទេសចិន: រដ្ឋាភិបាលចិនបានអនុម័តគំរោងវិនិយោគ របស់អ្នកធុរកិច្ចតៃវ៉ាន់ចំនួន១៩១ ក្នុងឆមាសទីមួយនៃឆ្នាំនេះ ធ្លាក់ចុះ៥,៩១ភាគរយធៀបនឹងឆ្នាំមុន ប៉ុន្តែទំហំទុនវិនិយោគសរុប បានកើនឡើង១៩,០៦ភាគរយដល់ជិត១,៨ពាន់លានដុល្លារអាមេរិក។
ខេត្តជាំងស៊ូ និងខេត្ត ក្វាងទុង និងទីក្រុងសៀងហៃ គឺជាគោលដៅវិនិយោគដ៏ពេញនិយមនៅចិនដីគោក ខណៈដែលឧស្សាហកម្មលក់ដុំ និងរាយបានទាក់ទាញការវិនិយោគច្រើនបំផុតពីតៃវ៉ាន់ បន្ទាប់មកគឺសេវាកម្មវិជ្ជាជីវៈ វិទ្យាសាស្រ្ត និងបច្ចេកទេស និងការផលិតឧបករណ៍មេកានិច។
ជាមួយគ្នានេះ ក្នុងរយៈពេលប្រាំមួយខែដំបូង នាយកដ្ឋានបានអនុម័តគម្រោងវិនិយោគចំនួន២៩ ពីប្រទេសចិនដែលបានវិនិយោគ នៅលើកោះនេះ កើនឡើង៤៥ភាគរយធៀបនឹងឆ្នាំមុន ខណៈដែលទំហំវិនិយោគបានធ្លាក់ចុះ៣៦,៤ភាគរយ មកនៅត្រឹម១៧,០៣លានដុល្លារអាមេរិក៕