ខេត្តបាត់ដំបងចាប់ផ្តើមពង្រឹងធនធានមនុស្សផ្នែកបដិសណ្ឋារកិច្ចឡើងវិញ បន្ទាប់ពីវិបត្តិ

ដោយៈគង់ វិវត្តន៍

បាត់ដំបងៈ ដោយមានការជ្រោមជ្រែង មន្ទីរទេសចរណ៍ ខេត្តបាត់ដំបង ជំរុញការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ក្នុងដំណាក់ការស្តារទេស​ចរណ៍ឡើងវិញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គំរោងនេះ ក្រោមការគាំទ្ររបស់អង្គការ UNIDO ក្នុងគម្រោង “ស្តារឡើងវិញសហគ្រាសក្នុងវិស័យកសិ-អាហារ និងទេសចរណ៍ (AFTER)” មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានបើកវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ដល់សិក្ខាកាមជាអ្នកគ្រប់គ្រង និងបុគ្គលិកភោជនីយដ្ឋាន និងអាហារដ្ឋាន ចំនួន២២រូប (ស្រី១១រូប)។

វគ្គបណ្តុះបណ្តាលមានរយៈពេល៦ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២០ ដល់២៥ ខែមិថុនា ឆ្នាំ២០២២ នៅភោជនីយដ្ឋាន BS Restaurant ដោយផ្តោតលើចំណេះ និងជំនាញរួមមាន៖ (១) ការងាររបស់ខ្ញុំក្នុងផ្នែកសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ (២) ការប្រាស្រ័យទាក់ទងក្នុងវិស័យបដិសណ្ឋារកិច្ច (៣) ប្រណីតភាពសេវាកម្ម (៤) សម្ភារបរិក្ខារ នៅក្នុងភោជនីយដ្ឋាន (៥) ចំណេះដឹងលើបញ្ជីមុខម្ហូប។

(៦) ចំណេះដឹងលើភេសជ្ជៈ (៧) ជំនាញលក់ (៨) ជំនាញផ្តល់សេវាកម្ម (៩) សេវាកម្មភេសជ្ជៈ (១០) លំដាប់លំដោយក្នុងការផ្តល់សេវាកម្មនៅក្នុងភោជនីយដ្ឋាន (១១)នីតិវិធីក្នុងភោជនីយដ្ឋាន និង (១២)អនាម័យ សន្តិសុខ និងសុវត្ថិភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here