តួនាទី៥សំខាន់ៗដែលម្ចាស់អាជីវកម្មត្រូវធ្វើដោយខាងមិនបាន

ដោយៈ ម៉ាលីស

ភ្នំពេញ: ម្ចាស់អាជីវកម្ម ជាមនុស្សដំបូង ដែលធ្វើឲ្យអាជីវកម្ម ឬជំនួញមួយចេញជារូបរាងឡើង។ ពួកគេ ជាបុគ្គលមានសមត្ថភាពខ្ពស់ ទស្សនវិស័យវែងឆ្ងាយ មើលឃើញឱកាសលឿន ធន់នឹងសម្ពាធ និងការលំបាកផ្សេងៗ។

អាជីវកម្មមួយមានការរីកចម្រើនលឿន ឬយឺត ពេលខ្លះក៏អាស្រ័យលើការអនុវត្ត និងទំនួលខុសត្រូវលើតួនាទី របស់ម្ចាស់អាជីវកម្មមួយផ្នែកដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដូចនេះ ម្ចាស់អាជីវកម្មមានតួនាទីយ៉ាងសំខាន់ ទាំងប្រតិបត្តិការក្នុងព្រមទាំងក្រៅ អាជីវកម្ម ដូចជា៖

១ ស្ថាបត្យករ ក្នុងការរចនា
រៀបចំទស្សនវិស័យ យុទ្ធសាស្រ្ដ ផែនការ និងគោលការណ៍នានាជាឯកសារ ដើម្បីជាផែនទីដើរតម្រង់ទៅគោលដៅ ដែលអាជីវកម្មចង់បាន។

២ អ្នកសាងសង់
ចាប់ផ្ដើមអនុវត្ត និងធ្វើឲ្យផែនការទាំងនោះ ចេញជារូបភាពអាជីវកម្មមួយ ដែលមានប្រព័ន្ធគ្រប់គ្រង និងសកម្មភាពជាក់លាក់ ដើម្បីកុំឲ្យផែនការក្លាយជាផែនស្ករ កកស្ទះ ត្រឹមតែជាអក្សរលើក្រដាស។

៣ គ្រូបង្វឹកនិងជាសិស្ស
អ្នកមិនអាចធ្វើអាជីវកម្ម តែម្នាក់ឯងបាននោះទេ អ្នកត្រូវមានក្រុមការងារ ដើម្បីជួយការងារផ្សេងៗ។ ដូចនេះ អ្នកតម្រូវឲ្យបង្ហាត់បង្រៀន និងបង្ហាញផ្លូវសហការីរបស់អ្នកឲ្យដឹង កាន់តែច្រើនពីអាជីវកម្មមួយនេះ។ មួយវិញទៀត អ្នកក៏ត្រូវរៀនសូត្រពីចំណេះដឹង ជំនាញថ្មីៗ ដើម្បីអភិវឌ្ឍខ្លួន និងអាជីវកម្មឲ្យដើរទាន់បរិបទសង្គមផងដែរ។

៤ ក្រុមការងារ
អ្នកជាម្ចាស់មែនពិត តែអ្នកក៏គួរសហការធ្វើការងារដោយផ្ទាល់ជាមួយក្រុមការងារដែរ ក្នុងករណីអាជីវកម្មនោះនៅតូច និងក្មេងខ្ចី ដើម្បីដើរ និងអភិវឌ្ឍអាជីវកម្មទាំងអស់គ្នា។ ការងារដែលម្ចាស់អាជីវកម្ម ទទួលខុសត្រូវ អាចមានដូចជា ត្រួតពិនិត្យ និងគ្រប់គ្រងប្រតិបត្តិការក្នុង-ក្រៅ រៀបចំ និងបែងចែកការប្រើប្រាស់ហិរញ្ញវត្ថុក្នុងអាជីវកម្ម ធ្វើការសម្រេចចិត្ត ដោះស្រា​យ​បញ្ហានានា និងជ្រើសរើសមនុស្សឲ្យចូលរួមក្នុងអាជីវកម្មជាដើម។

៥ អ្នកផ្សព្វផ្សាយ និងលក់
គ្មាននរណាម្នាក់មកស្គា ល់អាជីវកម្មរបស់អ្នកភ្លាមៗ ដោយគ្មានការផ្សព្វផ្សាយនោះទេ។ ដូច្នេះ ជាដំបូង ម្ចាស់អាជីវកម្មនេះហើយ ដែលដើរតួយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយជូនដំណឹងទៅមហាជន។ បន្ទាប់មក ម្ចាស់អាជីវកម្ម ក៏ដើរតួជាអ្នកលក់ផលិតផល ដើម្បីបង្កើតប្រាក់ចំណូលផ្គត់ផ្គង់ប្រតិបត្តិការអាជីវកម្ម។

៦ អ្នកផលិត
ចាប់ផ្ដើមដំបូង អ្នកអាចមានផលិតផល ជាចម្បងរួចជាស្រេចហើយ តែអ្នកក៏ត្រូវអភិវឌ្ឍផលិតផលនោះ ឲ្យមានភាពទាក់ទាញផងដែរ។ ទោះបី​ជាអ្នកមានក្រុមការងារធ្វើការលើវាក៏ដោយ ភាពជាម្ចាស់ អ្នកគួរព្យាយាមបង្កើតផលិតផលថ្មីៗបន្ថែម ដើម្បីឲ្យមានសម្បូរបែប តែផលិតផលនោះត្រូវដើរស្របនឹងទស្សនវិស័យរបស់អាជីវកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here