ចំណុចសំខាន់ៗចំនួន៦ដើម្បីអភិវឌ្ឍផ្នត់គំនិតបែបសហគ្រិនទៅកាន់ក្មេងៗ

ដោយ: ម៉ាលីស

ភ្នំពេញ: ផ្នត់គំនិតបែបសហគ្រិន មិនមែនគ្រាន់តែសំដៅទៅលើតែការបង្កើត ឬធ្វើអាជីវកម្មឡើយ តែវាក៏ជាផ្នត់គំនិតមួយជួយ អ្នកឲ្យមានការគិតបែបសុទិដ្ឋិនិយម ច្នៃប្រតិដ្ឋ ក្លាហានហ៊ានប្រថុយនឹងហានិភ័យ ដើម្បីអភិ​វ ឌ្ឍគំនិតឲ្យក្លាយជាសកម្មភាព ហ៊ានសាកល្បងគំនិតថ្មីៗ ជួយដោះស្រាយដល់បញ្ហានៅក្នុងសង្គម បន្ថែមទៅលើគោលដៅស្វែងរកប្រាក់ចំណេញរបស់ពួកគាត់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយសារផ្នត់គំនិតបែបនេះ មានឥទ្ធិពលវិជ្ជមានលើសង្គម និងសេដ្ឋ​កិច្ច ខាងក្រោមនេះ ជាឥទ្ធិពលវិជ្ជមាននៃផ្នត់គំនិតសហគ្រិនភាព ចំពោះក្មេងៗដែលសង្គមយើងគួរចាប់ផ្តើមចាប់អារម្មណ៍ និងយកចិត្តទុកដាក់ ៖

១. ស្គាល់ច្បាស់ពីខ្លួនឯង
ផ្នត់គំនិតបែបសហគ្រិន នឹងជួយអ្នកនៅក្នុងការគិតអំពីអ្វី ដែលអ្នកកំពុងធ្វើ និង មូលហេតុច្បាស់លាស់ ដែលអ្នកធ្វើកិច្ចការនោះ។ នេះជាការចាប់ផ្ដើមដ៏ល្អមួយ ដែលជួយឲ្យអ្នកមានភាពម្ចាស់ការលើខ្លួនឯង ហើយមិនចុះញ៉មនឹងឧបសគ្គ ហើយក៏ជាចំណុចមួយដែលយុវជនក្មេងៗ គួរមាន ដើម្បីបង្កើនភាពក្លាហាន និងហ៊ានបង្ហាញនូវគំនិតច្នៃប្រតិដ្ឋរបស់ខ្លួន។

២. ចេះកំណត់សម្គាល់បញ្ហា
បញ្ហាតែងកើតមានគ្រប់ទីកន្លែង ហើយការពង្រឹងសមត្ថភាព នៃការកំណត់សម្គាល់ បញ្ហាពីក្មេងទៅ នឹងជួយឲ្យមានភាពងាយស្រួលនៅក្នុងការធ្វើកិច្ចការផ្សេងៗ និងអាចស្វែងរកដំណោះស្រាយដោយមានប្រសិទ្ធភាព។

៣. ពង្រឹងភាពជាអ្នកដឹកនាំ
ភាពជាអ្នកដឹកនាំ គឺជាជំនាញដែលគេត្រូវការគ្រប់ទីកន្លែង ហើយមនុស្សគ្រប់រូបគួរមានវាជាប់ខ្លួនជានិច្ច។ ការគិតបែបវិជ្ជមាន មានសមត្ថភា​ពកំណត់សម្គាល់បញ្ហា នឹងធ្វើឲ្យអ្នកមានភាពជាអ្នកដឹកនាំក្នុងខ្លួន ទោះមិនក្លាយជាអ្នកដឹកនាំគេ ក៏អាចដឹកនាំជីវិតខ្លួនឯងបានល្អដែរ។

៤. ជួយឲ្យក្មេងៗមានភាពក្លាហាន
ការហ៊ានប្រឈមនឹងបញ្ហា និងការទទួលស្គាល់ភាពបរាជ័យ ជាជំនា​ញពិសេសមួយ ដែលធ្វើឲ្យអ្នកអាចពង្រីកការយល់ដឹង និងទាញយកពីសារៈសំខាន់នៃមេរៀនការបរាជ័យទាំងនោះ។ ការដែលមានផ្នត់គំនិតបែបនេះ ធ្វើឲ្យអ្នកអាចអភិវឌ្ឍខ្លួនជាប្រចាំ និងមិនជាប់ផុងក្នុងបញ្ហា។ ទាំងនេះជាអ្វីដែលយុវជនក្មេងៗជំនាន់ថ្មីគួរស្វែងយល់។

៥. បង្កើនភាពច្នៃប្រឌិត
ហេតុអ្វី ផ្នត់គំនិតសហគ្រិនភាព អាចជួយបង្កើនភាពច្នៃប្រឌិត? មែនទែនទៅ មនុស្សម្នាក់ៗសុទ្ធតែមានភាពច្នៃប្រតិដ្ឋក្នុងខ្លួន គ្រាន់អ្នកខ្លះហ៊ានបង្ហាញ និង អ្នកខ្លះមិនចង់បង្ហាញ។ ភាពច្នៃប្រតិដ្ឋនេះទៀតសោត កាន់តែប្រើកាន់តែកើន ដូចពាក្យខ្មែរបុរាណថា “ប្រើច្រើនកើតច្រើន ចម្រើនទៀង ពីបច្ចុប្បន្នរៀងទៅអនាគត” គឺមានន័យថា កាន់តែប្រើកាន់តែមានគំនិតប្លែកៗថ្មីៗ ហើយវានឹងបន្តបែបនេះរហូត៕

LEAVE A REPLY

Please enter your comment!
Please enter your name here