វិស័យសាធារណៈរបស់សិង្ហបុរីនឹងគ្របដណ្ដប់៦០ភាគរយនៃតម្រូវការសំណង់សរុបក្នុងឆ្នាំនេះ

ដោយៈសុខុម

សឹង្ហបុរី: តម្រូវការសំណង់នៅសិង្ហបុរី ក្នុងឆ្នាំ២០២២ នេះអាចនឹងមានទំហំចន្លោះ ពី២០ពាន់លានដុល្លារអាមេរិក ទៅ២៤ពាន់លានដុល្លារអាមេរិក ដោយវិស័យសាធារណៈ អាចគ្របដណ្ដប់ប្រមាណ៦០ភាគរយ នៃតម្រូវការសរុប។ នេះបើតាមអាជ្ញាធរអគារ និងសំណង់ (BCA) ទម្លាយឱ្យដឹងនៅថ្ងៃពុធ ទី២៦ មករា នេះ។

អាជ្ញាធរនេះនិយាយថា តាមការព្យាករណ៍ តម្រូវការសំណង់ក្នុងវិស័យសាធារណៈ អាចនឹងមានទំហំចន្លោះ ពី១២ពាន់លានដុល្លារអាមេរិក ទៅ១៤,១ពាន់លានដុល្លារអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមនឹងនេះ តម្រូវការសំណង់ក្នុងវិស័យឯកជន អាចនឹងឈានដល់ទំហំចន្លោះពី៨,១៨ពាន់លានដុល្លារអាមេរិក ទៅ៩,៧ពាន់លានដុល្លារអាមេរិក នៅឆ្នាំនេះបើធៀបនឹងទំហំក្នុងឆ្នាំ២០២១។

អាជ្ញាធរអគារ និងសំណង់លើកឡើងថា “ដោយសារមានវិធានការរឹតបន្តឹងលើអចលនទ្រព្យលើកចុងក្រោយនេះ តម្រូវការសំណង់លំនៅដ្ឋានអាចនឹងមានកម្រិតមធ្យម ស្របពេលទីផ្សារកាន់តែមានការប្រុងប្រយ័ត្នបន្ថែមទៀត”។

ទោះជាយ៉ាងណា តម្រូវការអគារពាណិជ្ជកម្ម នឹងទទួលបានកំណើនដោយសារសណ្ឋាគារ និងកន្លែងទាក់ទាញទេសចរណ៍នានា ត្រូវការជួសជុលកែលម្អឡើងវិញ ដើម្បីត្រៀមខ្លួនទទួលស្វាគមន៍ទេសចរក្នុងស្រុក។ ហើយទន្ទឹម

នេះ អគារពាណិជ្ជកម្មចាស់ៗ ក៏គ្រោងនឹងធ្វើការអភិវឌ្ឍន៍ឡើងវិញផងដែរ។
លើសពីនេះទៀត តម្រូវការអគារឧស្សាហកម្ម ក្នុងវិស័យឯកជនត្រូវបានរំពឹងថា នឹងទទួលបានកំណើនខ្លះ​​ ដោយសារការសាងសង់កន្លែងស្តុកថាមពល និងរោងចក្រផលិតជីវឱសថ៕ CNA៕

LEAVE A REPLY

Please enter your comment!
Please enter your name here