រដ្ឋាភិបាលអនុម័តទុនវិនិយោគប្រមាណ៤០លានដុល្លារលើគំរោងសាងសង់ រោងចក្រចំនួន៩កន្លែង

ដោយ: ម៉ាលីស

ភ្នំពេញ: ចូលដល់ឆ្នាំ២០២២នេះ ស្ថានភាពវិនិយោគលើរោងចក្រឧស្សហកម្ម ចាប់ផ្ដើម កម្រើកកាន់តែខ្លាំងឡើង ជាមួយនឹងតម្រូវការ ទីផ្សារ ខាងក្រៅប្រទេស ក៏កើនឡើងខ្ពស់។ នេះបើតាម សេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា ចេញផ្សាយថ្ងៃទី១២មករា ២០២២។

គណៈកម្មការវិនិយោគ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឲ្យដឹងថា គម្រោង រោងចក្រចំនួន៩ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តវិនិយោគជាផ្លូវការមានទឹកប្រាក់ សរុបជាង៤០លានដុល្លារអាមេរិក និងបង្កើតការងាររាប់ពាន់កន្លែងបន្ថែមទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១-COMO APPAREL CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអំពិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ១៤,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.៩៤៧កន្លែង។

២- LEONA (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងវ៉ាលិស ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៥,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៥៣០កន្លែង។

៣-SINCERE SEASON (CAMBODIA) GARMENT CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបឹងក្អែក ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានទុនវិនិយោគ ប្រមាណ៥,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៧២០កន្លែង។

៤-POWERFUL RICHES GARMENT (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរ សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិផ្សារដែកលើ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៧៤៣កន្លែង។

៥- GREEN BAG (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រផលិតកាបូប និងថង់យួរគ្រ់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិរបងច្រុះ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគចំនួន ៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៥៤៤ក ន្លែង។

៦- GLOBAL SUPPLY REDWOOD CO., LTD: គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រាច ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៧៥៨កន្លែង។

៧- INKYUNG WONDANG APPAREL CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់ សង្កាត់គោគឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦១៧កន្លែង។

៨- Cambodian Shenghong Packaging Co., Ltd. គម្រោងបង្កើតរោងចក្រផលិតកេសកាតុង និងផលិតផលប្លាស្ទិក ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ៦៨ម៉ឺនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១៣០កន្លែង។

៩- Best-Run Technology (Cambodia) Co., Ltd. គម្រោងបង្កើតរោងចក្រផលិតសម្ភារៈសត្វចិញ្ចឹម ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន៥០ម៉ឺនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦០កន្លែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here