ឥណទានបុគ្គលជាអ្វី និងមានទម្រង់បែបណា?

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ ឥណទាន​បុគ្គល​ ​សំដៅ​លើ​ការ​ខ្ចីប្រាក់​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ​ដើម្បី​យកទៅ​ប្រើប្រាស់​បញ្ហា​ផ្ទាល់ខ្លួន​ ​ដូចជា​ការ​ខ្ចីប្រាក់​ដើម្បី​ ​ទិញ​ផ្ទះ​ ​យានជំនិះ​ ​ទូរសព្ទ​ ​ការសិក្សា​ ​ធ្វើដំណើរ​ក​ម្សាន្ត ​ឬ​ដើម្បី​រៀប​អា​ពា​ពិពាហ៍​ជាដើម​។​ ​លើស​ពី​នេះ​ ​គេ​ក៏​និយម​យក​ក​ម្ចី​នេះ​ទៅ​ធ្វើការ​សងបំណុល​ផ្សេងៗ​ផង​ដែរ​។​

ប្រភេទឥណទាន​បុគ្គល​ ​មាន​២​ប្រភេទ​គឺ​ ​ក​ម្ចី​មានទ្រព្យ​បញ្ចាំ​ (​Secured loan​) ​និង​ ​ក​ម្ចី​គ្មាន​ទ្រព្យ​បញ្ចាំ​ (Un​secured loan​)​។​ ​ភាព​ខុសគ្នា​រវាង​ក​ម្ចី​ទាំងពីរ​នេះ​ ​គឺ​ទៅលើ​អត្រា​ការប្រាក់​ ​ចំនួន​ទឹកប្រាក់​ដែល​អនុ​ញ្ញាតិ​ឲ្យខ្ចី​ ​និង​​ក​ម្រិ​ត​ហា​និ​ភ័យ​ ដែល​អាច​ជួបប្រទះ​។​ ​ក​ម្ចី​មានទ្រព្យ​បញ្ចាំ​ ​តម្រូវ​ឲ្យ​មានទ្រព្យ​ធានា​ដែល​អាច​ជា​ ​ប្លង់ដី​ ​ផ្ទះ​ ​ទៅតាម​ចំនួន​ទឹកប្រាក់​ដែល​ចង់​ខ្ចី​។​ ​ ​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុន​ផ្តល់​ឥណទាន ​ក៏​អាចឲ្យ​ដាក់​បញ្ចាំ​ជា​របស់ទ្រព្យ ​ដែល​យើង​ខ្ចីប្រាក់ ​ដើម្បី​ទិញ​ផង​ដែរ​ ​ពោល​ ​គឺ​គេ​នឹង​រឹបអូស​យកជា​កម្មសិទ្ធិ ​នៅ​ពេល​គ្មាន​ប្រាក់​សង​ត្រឡប់​។​

ឧទាហរណ៍​ថា​ ​អ្នកមាន​បំណង​ចង់​ស្នើ​ឥណទាន​បុគ្គល ​ដើម្បី​ទិញ​រថយន្ត​ ​ដូច្នេះ​នៅពេលដែល​អ្នក​គ្មាន​លទ្ធភាព​សង​ត្រឡប់​វិញ​ ​គេ​នឹង​យក​រថយន្ត​នោះ​ជំនួស​តែម្តង​​ ប៉ុន្តែ​​​​ក​ម្ចី​នេះ​មាន​ការប្រាក់​ទាប​ ​ហើយ​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​ទទួល​បាន​ទឺ​ក​ប្រាក់ខ្ចី​។​ ​យ៉ាងណាមិញ​ ​អ្នក​ក៏​តម្រូវ​ឱ្យ​បង់​ប្រាក់​មួយ​ចំនួន​សិន​ដែរ​។

​រីឯ​ក​ម្ចី​ដែល​គ្មាន​ទ្រព្យ​បញ្ចាំ​ ​អាច​ជំនួស​មកវិញ​ជា​ ​លិខិត​បញ្ជាក់​ប្រាក់​បៀវត្ស​ ​ដែល​ចំនួន​ទឹកប្រាក់​​ ដែល​អ្នក​អាច​ខ្ចី​នោះ​អាច​មាន​រហូតដល់​៨​ ​ទៅ​​១​២​ដង​ ​នៃ​ចំនួន​ទំហំ​ទឹកប្រាក់​បៀវត្ស​របស់​អ្នក​។​

បច្ចុប្បន្ន​ឥណទាន​បុគ្គល​ កំពុង​មាន​ការចាប់អារម្មណ៍ ​ប្រើប្រាស់​ពី​ប្រជាជន​យើង​ ​ជាពិសេស​អ្នកមាន​ចំណូល​ថេរ​ ​ដោយសារតែ​ភាព​ងាយស្រួល​របស់​វា​ ​ក្នុង​ការ​បំពេញ​តម្រូវ​ការ​ផ្ទាល់ខ្លួន​ផ្សេងៗ​ ​ប៉ុន្តែ​មុន​ពេល​សម្រេច​ចិត្ត​ខ្ចី​ ​អ្នក​គួរ​ដឹង​ច្បាស់​ពី​ចំនួន​ដែល​ត្រូវ​ខ្ចី​ ​ដើម្បីឲ្យ​សមស្រប​នឹង​តម្រូវ​ការ​ (​មិន​តិច​ពេក​ ​ហើយក៏​មិន​ច្រើនពេក​) ​និង​គួរ​ត្រួតពិនិត្យ​លើ​លទ្ធភាព​សង​របស់​ខ្លួន​ឲ្យបាន​ច្បាស់​។​

យ៉ាងណាមិញ​ ​អ្នក​គួរ​ធ្វើការ​ស្វែងយល់​បន្ថែម ​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ​ដែល​មាន​អត្រា​ការប្រាក់​ទាប​ ​ព្រមទាំង​ហា​និ​ភ័យ​ទាប​ ​ដើម្បី​បង្ការ​ការ​ជួបប្រទះ​នូវ​វិបត្តិ​ហិរញ្ញវត្ថុ​ដោយ​ប្រការ​ណាមួយ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here