ធនាគារអភិវឌ្ឍន៍អាស៊ីៈកម្ពុជាទទួលបានចំណូលជិត៥០០លានដុល្លារពីវិស័យឌីជីថល

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ ​យោង​តាម​របាយការណ៍​ថ្មី​បំផុត​ពី​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) បានឲ្យ​ដឹងថា ប្រាក់​ចំណូល​ឌីជីថល​នៅ​កម្ពុជា​មាន​ចំនួន​សរុប៤៧០​លាន​ដុល្លារ​ បើ​គិត​តាម​វិស័យ ពាណិជ្ជកម្ម​អេឡិចត្រូនិក​មាន​ចំនួន២៧,៦​ភាគរយ សេវាកម្ម​អេឡិចត្រូនិកមាន៧,៨ ​ភាគរយជាដើម។
របាយការណ៍​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ី​ឆ្នាំ​ ២០២១ របស់ ADB អំពី “​ការធ្វើឱ្យ​ដំណើរការ​វេទិកា​ឌីជីថល​សម្រាប់​អាស៊ី”បាន​បង្ហាញថា កាលពីឆ្នាំ២០១៩កម្ពុជាទទួ​លបានចំណូល៤៧០លានដុល្លារពីវិស័យនេះ ខណៈបច្ចេកវិទ្យាឌីជីថលកាន់តែផ្សារភ្ជាប់នឹងជីវិតកាន់តែសកម្ម ជាក់ស្តែការទូទាត់ប្រាក់តាមប្រព័ន្ឋឌីជីថល បានកើនឡើងនៅកម្ពុជា ក្នុងអំឡុងវិបត្តិកូវីដ១៩នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកYasuyuki Sawada ប្រធាន​សេដ្ឋវិទូ​ជាន់ខ្ពស់​របស់ADB បានឱ្យដឹង​ក្នុងអំឡុងពេល​សិក្ខាសាលា​របស់ ADB និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុស្ដីពី “​វេទិកា​ឌីជីថល និង​ការស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ក្រោយ​កូវីដ​ ១៩ របស់​ប្រទេស​កម្ពុជា” កាលពី​ថ្ងៃទី​ ២៨ ឧសភា តាម​ប្រព័ន្ធ​វីដេអូ​ថា អំណាច​កុំព្យូទ័រ​ដែល​កើនឡើង និង​លទ្ធភាព​ទទួលបាន​ឧបករណ៍​វៃឆ្លាត​តម្លៃ​សមរម្យ បាន​នាំយក​បចេ្ចកវិទ្យា​ឌីជីថល​ ទៅក្នុង​ដៃ​របស់​ប្រជាជន​កាន់តែ​ច្រើនឡើងៗ​។

លោក​ថ្លែងថា​ “​កំណើន​ការប្រើប្រាស់​កម្មវិធី​ឌីជីថល​ទាំងនេះ​ ត្រូវបាន​រំពឹងថា នឹង​បន្ត​នៅ​ឆ្នាំនេះ និង​ក្នុង​រយៈពេល​ច្រើន​ឆ្នាំទៅ​ខាងមុខ””​។

ដោយ​ពឹង​ផ្អែកលើ​ការសិក្សា​ពេល​ថ្មីៗ ប្រសិនបើ​វិស័យ​នានា​កើនឡើង២០​ភាគរយ​ធៀប​នឹង​មូលដ្ឋានគ្រឹះ​ឆ្នាំ​ ២០២០ ទៅដល់​ឆ្នាំ​២០២៥ ទិន្នផល​ពិភពលោក​នឹង​កើនឡើង៤,៣ ​ពាន់​ពាន់​លាន​ដុល្លារ​ប្រចាំឆ្នាំ ទិន្នផល​របស់​អាស៊ី១,៧ ​ពាន់​ពាន់​លាន​ដុល្លារ​ប្រចាំឆ្នាំ​​៕

LEAVE A REPLY

Please enter your comment!
Please enter your name here