រយៈពេលជិតកន្លះឆ្នាំ កម្ពុជានៅតែមិនទាន់បានលក់ប្រេងនៅលើទីផ្សារនៅឡើយ

ដោយៈលក្ខិណា

ភ្នំពេញៈ ចាប់តាំងពីកម្ពុជាប្រកាសទាញ យកដំណក់ប្រេងដំបូងរបស់ខ្លួនកាលពីអំឡុងចុងខែធ្នូ ឆ្នាំ២០២០ រហូតមកដល់ពេលនេះ មានរយៈពេលជិតកន្លះឆ្នាំមកហើយ តែកម្ពុជានៅតែមិនទាន់បានបញ្ចេញប្រេង ដែលទាញបាននោះទៅកាន់ទីផ្សារអន្តរជាតិនៅឡើយ។

ប៉ុន្តែដំណក់ប្រេងដែលទទួលបាន នឹងយករក្សានៅសារមន្ទីរវិមានឈ្នះឈ្នះ នៅថ្ងៃទី៩មិថុនា ២០២១ខាងមុខនេះ។
យោងតាមការចុះផ្សាយរបស់សាព័ត៌មានក្នុងស្រុកមួយបានឱ្យដឹងថា ពិធីប្រគល់ និងទទួល កែវផ្ទុកដំណក់ប្រេងដំបូងរបស់កម្ពុជា ដាក់តាំងនៅសារមន្ទីរវិមានឈ្នះ ឈ្នះ នៅថ្ងៃពុធនេះ នឹងធ្វើឡើងក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនា យករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោកស៊ុយ សែមរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាមានប្រសា​សន៍កន្លងមកថា វិស័យឧស្សាហកម្មប្រេងនៅកម្ពុជា មិនទាន់ជះឥទ្ធិពលលើសេដ្ឋកិច្ចកម្ពុជានៅឡើយទេ បើធៀបទៅនឹងវិស័យផ្សេងទៀតដែលកម្ពុជាកំពុងអនុវត្ត។

សម្ដេចបន្តថា “តាមការប៉ាន់ស្មានកម្ពុជា នឹងទទួលបានប្រេងក្នុងមួយថ្ងៃប្រមាណពី៧ពាន់ ទៅ៧៥០០បារ៉ែល ប៉ុណ្ណោះក្នុង១ថ្ងៃ។ នេះគឺជាទំហំមួយដ៏តូច ដែលមិនទាន់អាចជះឥទ្ធិពល ទៅលើសេដ្ឋកិច្ចរបស់កម្ពុជាបាននៅឡើយទេ”។ សម្តេចបន្តថា “យ៉ាងនេះក្តី សម្ដេចថានេះគឺជាវិស័យមួយក្នុងការចាប់ផ្តើមដ៏ល្អ នៃដំណើរការឧស្សាហកម្មប្រេង និងឧស្ម័ននៅកម្ពុជា”។

បើតាមក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា បរិមាណសក្តានុពលធនធានប្រេងកាតដែលត្រូវបានសិក្សារកឃើញ និងរំពឹងទុកគម្រោងប្រេងកាតប្លុកA សម្រាប់ដំណាក់កាលដំបូង1A និង 1B ត្រូវបានប៉ាន់ស្មានថា អាចមានលើសពី៣០លានបារ៉ែល ដែលមានរយៈពេលផលិតកម្ម៩ឆ្នាំ ហើយអាចមានលទ្ធភាពពាណិជ្ជកម្មគ្រប់គ្រាន់ ដើម្បីជំរុញកម្ពុជា ឲ្យក្លាយជាប្រទេសផលិតប្រេងឆៅផងដែរនៅពេលអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here