ដោយៈ សាវុធ
ភ្នំពេញៈ ការធ្វើអាជីវកម្ម គឺចាំបាច់ណាស់ត្រូវមានទំនាក់ទំនងជាមួយអ្នកដ៏ទៃ។ ម្ចាស់អាជីវកម្មគួរ តែមានទំនាក់ទំនង ដើម្បីលក់ផលិតផល ឬ សេវាកម្មផ្សេងៗចេញបាន ម្ចាស់អាជីវកម្ម ត្រូវធ្វើអោយអតិថិជនពេលចិត្ត នឹងសេវាកម្ម ឬ ផលិតផលរបស់ខ្លួន។ ក្នុងករណីនេះម្ចាស់អាជីវកម្មត្រូវយកចិត្តទុកដាក់នឹងអតិថិជនសំខាន់។
ទី១) ផ្ដល់សេវាកម្មល្អ
សេវាកម្ម ជាបញ្ហារបស់សហគ្រិន និងម្ចាស់អាជីវកម្មទាំងអស់តែងតែ ព្រោះឥរិយាបទរបស់បុគ្គល ពួកគេមានការមិនសមរម្យ អចាចធ្វើអោយអតិថិជន មានការមិនពេញចិត្តនិង សេវាកម្មបំរោះអតិថិជនរបស់ក្រុមហ៊ុន ឬអាជីវកម្មនោះ។
អតិថិជនមិនខ្វល់ប៉ុន្មានទេស ម្រាប់គុណភាពទំនិញរបស់អ្នកល្អប៉ុណ្ណានោះ បើអ្នកមិនមានទំនាក់ទំនងទទួលអតិថិជនបានល្អទេ អតិថិជនរបស់អ្នកនឹងសប្បាយចិត្តចំពោះសេវាកម្មរបស់អ្នកឡើយ។
ឧទាហរណ៍ ជាក់ស្ដែងដូច ហាងកាហ្វេ បើមានបុគ្គលិកដែលមិនចេះបម្រើភ្ញៀវធ្វើឲ្យអតិថិជនមិនពេញចិត្ត នោះអតិថិជនធ្វើការបង្ហោះសារ ត្អូញត្អែរ លើបណ្ដាញសង្គម បើទោះបីកាហ្វេនោះមានរស់ឆ្ងាញ់យ៉ាងដោយក៏ដោយចុះ។
ទី២) ទំនាក់ទំនងល្អ
ក្នុងការទំនាក់ទំនងនេះ គឺទាមទារអោយអ្នក មានជំនាញខាងភាគទន់ (Soft Skill)។ សម្រាប់ការបង្កើតទំនាក់ទំនងល្អជាមួយអតិថិជន ប្រហែលអាចធ្វើអោយអ្នកចំណាយពេលបន្តិច។ អ្នកត្រូវដឹងថា អតិថិជនរបស់អ្នកជាមនុស្សប្រភេទណា? សម្រាប់ការទំនាក់ទំនង អ្នកត្រូវដឹងថា ពួកគាត់ចូលចិត្ត មិនចូលចិត្តអ្វី? ការដែលអ្នកធ្វើ ឬនិយាយអ្វីដែលអតិថិជនចូលចិត្តស្តាប់ នោះធ្វើអោយអតិថិជនរបស់អ្នក មានអារម្មណ៍ថាស្រស់ស្រាយជាមួយនឹងការជជែកជាមួយអ្នក។
ទី៣) ផ្ដល់តម្លៃលើគុណភាពនិងតម្លៃ
អ្នកណាក៏ចង់បានរបស់ល្អ និងតម្លៃសមរម្យដែរមុនពេលទិញរបស់អ្វីមួយ។ យ៉ាងណាមិញ ថៅកែហាងខ្លះគិតតែពីផលចំណេញរបស់ខ្លួន ដោយមិនសូវផ្ដោតលើគុណភាព ច្បាស់ជាពុំសូវមានការគាំទ្រពីអតិថិជនឡើយ។ អាស្រ័យហេតុនេះហើយ អ្នកគួរនាំយករបស់ដែលមានគុណភាពមកលក់ ហើយស៊ូយកចំណេញតិចជដើម្បីសន្សំម៉ូយ៕ Spean៕