ក្រុមហ៊ុនទូរស័ព្ទធំជាងគេនៅកម្ពុជាសហការដល់ផ្សារទំនិញអនឡាញរបស់ក្រសួងពាណិជ្ជកម្ម

ដោយៈ សាវុធ

ភ្នំពេញៈ ក្រុមហ៊ុនសែលខាត ( Cellcard) ដែលជាក្រុមហ៊ុនទូរស័ព្ទធំជាងគេនៅកម្ពុជា បានសហការផ្គត់ផ្គង់ប្រព័ន្ធសេវាអតិថិជនទាន់ហេតុការណ៍ (Customer Service Hotline)ដល់ក្រសួង សម្រាប់ប្រើប្រាស់ដើម្បីបម្រើសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។

ការសហការនេះត្រូវបានឡើង ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហមក្នុងការទំនាក់ទំនងទិញទំនិញតាមផ្សារទំនិញអនឡាញរបស់ក្រសួងពាណិជ្ជកម្ម (shop.moc.gov.kh)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការប្រគល់ទទួលប្រព័ន្ធខាងលើត្រូវបានធ្វើឡើងនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ រវាងលោកប៉ាវ ហេងតារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក ឡាស្សឡូ បាតា ( Laszlo Barta) នៃក្រុមហ៊ុន សែលខាត។

ក្រសួងពាណិជ្ជកម្មបានអះអាងថា ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធសេវាអតិថិជនទាន់ហេតុការណ៍ (Customer Service Hotline) នឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ ហើយនឹងប្រកាសផ្សាយជាសាធារណៈតាមរយៈទំព័រ Facebook របស់ក្រសួងពាណិជ្ជកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here