សម្តេចតេជោជំរុញទទួលស្គាល់នូវតួនាទីស្នូលនៃពហុភាគីនិយម ក្នុងការដោះស្រាយបញ្ហាប្រឈមពិភពលោក

          ដោយៈលក្ខិណា

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ថា ក្រៅតែពីការរាតត្បាតនៃជំងឺកូវីដ១៩ ហើយនោះ ពិភពលោកបាននឹងប្រឈមបញ្ហាជាច្រើន ដែលបណ្តាលមកពីភាពតានតឹងនៃការប្រកួតប្រជែងភូមិ សាស្ត្រនយោបាយរវាងប្រទេសមហាអំណាច ស្របពេលជាមួយនឹងការងើប ឡើងនៃប្រទេសមហាអំណាចក ណ្តាល ដែលបានបោះជំហានយ៉ាងលឿនលើឆាកនយោបាយក្នុងតំបន់។

សម្តេចតេជោមានប្រសាសន៍ក្នុងវេទិកាបូអៅ សម្រាប់តំបន់អាស៊ីនាព្រឹកថ្ងៃទី២០​មេសានេះថា ពិភពលោកពិតជាត្រូវការអភិបាលកិច្ចសកលមួយ ដែលគាំទ្រពហុភាគីនិយម និងគោរពច្បាប់អន្តរជាតិ និងអធិបតេយ្យភាពរបស់ប្រទេសនីមួយៗ ដែលមិនគិតពីទំហំ ឬធនធាន ដោយមានអង្គការ សហប្រជាជាតិជាស្នូល ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្ដេចមានប្រសាសន៍ថា “កម្ពុជាទទួលស្គាល់នូវតួនាទីស្នូល នៃពហុភាគីនិយម ក្នុងការដោះ ស្រាយបញ្ហាប្រឈមពិភពលោក ដែលមានភាពស្មុគ ស្មាញ និងអន្តរទំនាក់ទំនង”។

សម្តេចតេជោហ៊ុន សែន បន្ថែមថា ក្រោមគំនិតផ្ដួចផ្តើមខ្សែក្រវាត់ និងផ្លូវ ចាប់តាំងពីការបង្កើតមក បានរួមចំណែកដល់ការជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោក លើហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់ សេដ្ឋកិច្ច ពាណិជ្ជកម្ម កាលានុវត្តភាពវិនិយោគ ការផ្លាស់ប្ដូរវប្បធម៌ និងការតភ្ជាប់រវាង ប្រជាជន និងប្រជាជន ។ ខណៈពេលនៃការធ្លាក់ចុះសេដ្ឋកិច្ចនេះ គំនិតផ្ដួចផ្តើមខ្សែក្រវាត់ និងផ្លូវ នៅតែជាកម្លាំងជំរុញ ដើម្បីបន្តពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងចំណោមប្រទេសនៅក្នុងតំបន់ និងពិភពលោកសម្រាប់ បុព្វហេតុសន្តិភាព សន្តិសុខ, វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

សម្តេចតេជោ បានកោតសរសើរប្រទេសចិន ក្នុងការរួមចំណែកដោះស្រាយបញ្ហាដែលបង្កឡើងដោយជំងឺកូវីដ១៩ និងបានថ្លែងវាយតម្លៃខ្ពស់ ចំពោះការយកចិត្តទុកដាក់ខ្ពស់ និងការប្តេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការអនុវត្ត “ផ្លូវសូត្រសុខភាព” ក្រោមគំនិតផ្ដួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងតួនាទីឈានមុខក្នុងការផ្ដល់នូវថ្នាំពេទ្យ គ្រឿងបរិក្ខារវេជ្ជសាស្រ្ត និងវ៉ាក់សាំងការពារកូវីដ-១៩ ទាន់ពេលវេលាទៅកាន់ ប្រទេសជាច្រើន ដែលនេះជាសក្ខីភាពមួយយ៉ាងប្រចក្ស អំពីភាពដឹកនាំសកលរបស់ប្រទេសចិន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here