ពលរដ្ឋផ្ទុះប្រតិកម្មជុំវិញក្រសួងសំណង់វៀតណាមស្នើកំណត់រយៈពេលកាន់កាប់អាផាតម៉ិន

ដោយៈ សុខុម

ហាណូយ: ពលរដ្ឋបានផ្ទុះប្រតិកម្មចម្រុះ ជុំវិញចំណាត់ការរបស់ក្រសួងសំណង់នៃប្រទេសវៀតណាម ដែលស្នើសុំកំណត់រយៈពេលកាន់កាប់អាផាតម៉ិន ដែលត្រូវបានលើកឡើងជាថ្មីម្តងទៀត នៅក្នុងសេចក្តីព្រាងចុងក្រោយនៃវិសោធនកម្មច្បាប់ស្តីពីលំនៅដ្ឋាន។

នៅក្នុងសេចក្តីព្រាងច្បាប់ ដែលក្រសួងបានផ្សព្វផ្សាយជាសាធារណៈដើម្បីសុំមតិយោបល់ពីមហាជនទូទៅ កាលពីពេលថ្មីៗនេះ ក្រសួងនេះបានបន្ថែមចំណុចថ្មីមួយស្ដីពី “រយៈពេលកាន់កាប់អាផាតម៉ិន” ដែលមាន២ជម្រើស។ នេះបើយោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី១៩ ខែកញ្ញា។

សម្រាប់ជម្រើសទី១ រយៈពេលនៃការកាន់កាប់អាផាតម៉ិន នឹងត្រូវបានកំណត់ ដោយផ្អែកលើអាយុកាលរបស់សំណង់អគារ។ ចំណែកឯជម្រើសទី២ វានឹងមិនមានការកែប្រែឡើយ មានន័យថានឹងមិនមានបទ     ប្បញ្ញត្តិស្ដីអំពីរយៈពេលកម្មសិទ្ធិនោះទេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមអ្នកជំនាញនិយាយថា “វាពិតជាចាំបាច់ណាស់ ដែលត្រូវពិចារ​ណាដោយប្រុងប្រយ័ត្ន ចំពោះសំណើកំណត់រយៈពេល កាន់កាប់អាផាតម៉ិន ព្រោះនេះជារឿងថ្មីនៅវៀតណាម ហើយអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ទីផ្សារ និងអ្នករស់នៅក្នុងអាផាតម៉ិន”។

ទិដ្ឋភាពនៃជម្រើសទី១ គឺស្រដៀងគ្នាទៅនឹងសំណើកំណត់រយៈពេលកាន់កាប់អាផាតម៉ិនពី៥០ ឆ្នាំទៅ៧០ឆ្នាំ ដែលត្រូវបានលើកឡើងកាលពី៤ខែមុន ដែលបានធ្វើឱ្យសាធារណជន មានការជ្រួលច្របល់ និងផ្ទុះប្រតិកម្មចម្រុះ។

ពលរដ្ឋដែលជាអ្នកស្នាក់នៅអាផាតម៉ិនភាគច្រើន និងក្រុមអ្នកជំនាញមិនយល់ស្របនឹងសំណើនេះទេ ដោយលើកឡើងថា ការកំណត់រយៈពេលកាន់កាប់អាផាតម៉ិន គឺមិនសមស្របឡើយសម្រាប់អគារ ដែលត្រូវបានអភិវឌ្ឍលើដីលំនៅដ្ឋានរយៈពេលវែង ព្រោះម្ចាស់អាផាតម៉ិន នៅតែមានសិទ្ធិកាន់កាប់ដីនោះក្នុងរយៈពេលវែង ស្របតាមច្បាប់ដីធ្លី ដែលបានបង្កើតឡើង៕ Vietnam News៕

LEAVE A REPLY

Please enter your comment!
Please enter your name here