វៀតណាមអនុម័តថវិកា១,២៨ពាន់លានដុល្លារដល់គម្រោងដឹកជញ្ជូន នៅទីក្រុងហាណូយ

ដោយ: លាងហួរ

ហាណូយ: គណៈកម្មការសេដ្ឋកិច្ច និងថវិកា ក្រោមក្រុមប្រឹក្សាប្រជាជនទីក្រុងហាណូយ បានអនុម័តថវិកាបំពេញបន្ថែម៣០ពាន់ពាន់លានដុង(១,២៨ពាន់លានដុល្លារ)ដើម្បីអនុវត្តន៍គម្រោងដឹកជញ្ជូនសំខាន់ៗ។

យោងតាមក្រុមប្រឹក្សាប្រជាជន ទីក្រុងហាណូយបានឲ្យដឹងថា ការសម្រេចចិត្តនេះ គឺជាផ្នែកមួយនៃការកែសម្រួល កាន់តែទូលំទូលាយ ដើម្បីបង្កើនល្បឿននៃការវិវឌ្ឍនៃការទូទាត់ និងបំពេញតម្រូវការជាក់ស្តែងរបស់ទីក្រុង។

នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃចន្ទម្សិលមិញនេះ ក្រុមប្រឹក្សាប្រជាជនបានពិនិត្យរបាយការណ៍ចំនួន៣ស្តីពី ការកែសម្រួលផែនការវិនិយោគសាធារណៈឆ្នាំ២០២២ ការធ្វើបច្ចុប្បន្នភាព នៃផែនការវិនិយោគសាធារណៈរយៈពេលមធ្យមប្រាំឆ្នាំ សម្រាប់ឆ្នាំ២០២១-២០២៥ និងផែនការវិនិយោគសាធារណៈសម្រាប់ឆ្នាំ២០២៣។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមលោក Đỗ Anh Tuấn ប្រធាននាយកដ្ឋានផែនការ និងវិនិយោគទីក្រុងហាណូយ បានឱ្យដឹងថា ការវិនិយោគសាធារណៈសរុប ដែលបានបែងចែកនៅឆ្នាំនេះ មានទំហំ៥១,៥៨ពាន់ពាន់លានដុង(២,២ពាន់លានដុល្លារ) ដែលក្នុងនោះថវិកា១៣,៨៤ពាន់ពាន់លានដុង (៥៨៩,៦លានដុល្លារ) ត្រូវបានបញ្ចេញនៅថ្ងៃទី២២ខែសីហា ឬស្មើនឹង២៧,១ភាគរយនៃផែនការ។

គណៈកម្មាធិការប្រជាជន បានដាក់ចេញនូវគោលការណ៍ចំនួន៨ដើម្បីកែសម្រួលផែនការវិនិយោគសាធារណៈ ឆ្នាំ២០២២រួមទាំងការកាត់បន្ថយនិងការបង្កើនដើមទុន សម្រាប់គម្រោងនានា។

ផែនការកែសម្រួលគ្រោងរក្សាដើមទុន ផែនការសរុបចំនួន៥១,៥៨ពាន់ពាន់លានដុង ប៉ុន្តែកែតម្រូវសម្រាប់តែគម្រោង នៃផែនការសរុបប៉ុណ្ណោះ។

ដើមទុនសម្រាប់គម្រោងកម្រិតទីក្រុង នឹងត្រូវបានកាត់បន្ថយចំនួន១,២២ពាន់ពាន់លានដុង(៥២,៣លានដុល្លារ)ហើយការចំណាយរៀបចំទីក្រុង ការបោសសំអាតដី និងការគាំទ្រទីភ្នាក់ងាររបស់ទីក្រុង នឹងត្រូវធ្លាក់ចុះមកត្រឹម១,៥ពាន់ពាន់លានដុង (៦៣,៩លានដុល្លារ)។

ទោះជាយ៉ាងណាក៏ដោយ គម្រោងថ្នាក់ស្រុកនឹងត្រូវបានផ្តល់ដើមទុនបន្ថែមចំនួន១៦,១ពាន់លានដុង(៦៨៦៣៣១ដុល្លារ) ពីថវិការបស់ទីក្រុង៕

LEAVE A REPLY

Please enter your comment!
Please enter your name here