ឥណ្ឌូណេស៊ីទាក់ទាញវិនិយោគិនបរទេសដើម្បីជួយអភិវឌ្ឍន៍ឧស្សាហកម្មផ្លូវដែក

ដោយ: លាងហួរ

ហ្សាការតា: ក្រសួងដឹកជញ្ជូនរបស់ប្រទេសឥណ្ឌូណេស៊ី កំពុងស្វែងរកការវិនិយោគពីបរទេស ដើម្បីអភិវឌ្ឍឧស្សាហកម្មផ្លូវដែករបស់ខ្លួន ខណៈដែលប្រទេសនេះ គ្រោងពង្រីកផ្លូវរថភ្លើងចំនួន៧,៤៥១គីឡូម៉ែត្រ នៅឆ្នាំ២០២៤។

គិតត្រឹមឆ្នាំ២០២០ ប្រទេសឥណ្ឌូណេស៊ី មានផ្លូវដែកសរុប៦,៣២០គីឡូម៉ែត្រ ហើយគោលដៅពង្រីកផ្លូវរថភ្លើងឱ្យដល់៧៤៥១ គីឡូម៉ែត្រត្រូវបានបញ្ចូល ក្នុងផែនការអភិវឌ្ឍន៍ជាតិ រយៈពេលមធ្យមឆ្នាំ ២០២០-២០២៤ របស់ប្រទេសនេះ។

លោក Djarot Tri Wardhono មន្ត្រីជាន់ខ្ពស់របស់ក្រសួងបានប្រាប់អ្នកយកព័ត៌មានថា យើងមានសេចក្តីសោមនស្សរីករាយ ក្នុងការអញ្ជើញវិនិយោគិនសក្តានុពលណាមួយ ឱ្យចូលរួមក្នុងគម្រោងអភិវឌ្ឍន៍នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តថា ដើម្បីទាក់ទាញអ្នកវិនិយោគបរទេស កាន់តែច្រើន រដ្ឋាភិបាលឥណ្ឌូនេស៊ី បច្ចុប្បន្នកំពុងរៀបចំបទប្បញ្ញត្តិនានា ដើម្បីបង្កើតបរិយាកាសវិនិយោគ ប្រកបដោយមិត្តភាពនៅក្នុងប្រទេសឥណ្ឌូនេស៊ី៕

LEAVE A REPLY

Please enter your comment!
Please enter your name here