ឧកញ៉ាលឹម ហេងៈពាណិជ្ជកម្មកម្ពុជាកំពុងមានភាពប្រសើរខណៈកម្ពុជាបានអនុម័តFTAជាមួយកូរ៉េរួចហើយ

  ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានមានប្រសាសន៍ឲ្យដឹងថា ទំហំពាណិជ្ជកម្មកម្ពុជា ជាមួយបណ្តាប្រទេសជាច្រើនមានកំណើនល្អប្រសើរ ដែលបាននិងកំពុងជម្រុញកំនើនសេដ្ឋកិច្ចជាតិ។

លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីដើមសប្តាហ៍នេះថា សេដ្ឋកិច្ចកម្ពុជាមានសញ្ញាល្អប្រសើរ ស្របពេលការអនុវត្តន៍ នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន និងកិច្ចព្រមព្រៀងRCEP បានបង្ហាញសញ្ញាវិជ្ជមានបណ្តើរហើយ។

លោកបន្តថា “លើសពីនេះ សភាជាតិកម្ពុជាបានអនុវម័ត នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយ​សាធារណៈរដ្ឋកូរ៉េរួចហើយ យើងរង់ចាំតែការអនុម័តពីភាគីកូរ៉េប៉ុណ្ណោះ”។លោកបន្តថា “កំនើនសេដ្ឋកិច្ចកម្ពុជានឹងមានភាពល្អប្រសើរនៅឆ្នាំនេះ ស្របពេលសកម្មភាពវិនិយោគ និងលំហូរពាណិជ្ជកម្មកម្ពុជាកាន់តែមានភាពប្រសើរឡើង”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកជា ចាន់តូកាលពីពេលថ្មីៗនេះបានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបាន កំនើនក្នុងរង្វង់៥,៤ភាគរយ ខណៈស្ថាប័នអន្តរជាតិមួយទៀតបានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងមានកំនើនរហូតដល់៦ភាគរយ។

លោកឧកញ៉ាលឹម ហេងបានបន្តថា ជានមួយគ្នានេះ សភាពាណិជ្ជកម្មកម្ពុជាបាន និងកំពុងធ្វើការងារយ៉ាងសកម្ម ដើម្បីទទួលគណៈប្រតិភូធុរកិច្ចអាស៊ាន និងបណ្តាប្រទេសជាដៃគូអាស៊ានដទៃទៀត នៅពេលដែលកម្ពុជាបាន និងកំពុងឆ្ពោះទៅរៀបចំកិច្ចប្រជុំកំពូលអាស៊ាននៅចុងឆ្នាំនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here