តើលុយមានតម្លៃយ៉ាងដូចម្តេច? អ្វីជាតម្លៃនៃលុយ?

ដោយៈវិវឌ្ឍន៍

ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា បានបោះពុម្ពក្រដាសប្រាក់សម្រាប់ឲ្យពលរដ្ឋធ្វើការដោះដូរទំនិញ ជាចរន្តសេដ្ឋកិច្ចប្រចំាថ្ងៃ ។ ក្រដាសប្រាក់បានកំណត់តម្លៃយ៉ាងច្បាស់ ជាក្រដាសប្រាក់មួយរយរៀល ប្រាំរយរៀល រហូតមានក្រដាសប្រាក់ប្រាំម៉ឺនរៀល  ដប់ម៉ឺនរៀល។

រូបិយប័ណ្ណបរទេស ក៏គេបានកំណត់ដូច្នេះដូចគ្នានេះដែល គឺរដ្ឋនីមួយ​ៗមានស្ថាប័នគ្រប់គ្រង និងបោះពុម្ពក្រដាសប្រាក់។ ប៉ុន្តែមានការមើលឃើញថា តម្លៃលុយពិតប្រាកដអាស្រ័យលើអ្នកកាន់នោះទេ មិនស្ថិតនៅលើទំហំក្រកាសប្រាក់នោះឡើយ ។ មានន័យថា លុយមានតម្លៃ ឬមិនសូវមានតម្លៃហាក់មិនស្ថិតនៅលើទំហំក្រដាសប្រាក់ទេ វាមានតម្លៃនៅលើអ្នកត្រូវការលុយ ដែលជាអ្នកកំពុងកាន់ក្រដាសប្រាក់នោះឯង។

អ្នកខ្លះមានក្រដាសប្រាក់១០ម៉ឺនរៀលនៅក្នុងដៃ ប៉ុន្តែគេមិនរំភើបជាមួ​យប្រាក់នេះទេ គេគិតថាប្រាក់១០ម៉ឺនរៀលនេះតិចណាស់ ទិញអ្វីធំដំមិនបានទេ ។ ជួនកាលប្រាក់១០ម៉ឹនរៀលនេះ សម្រាប់អ្នកខ្លះ គេហូបអាហារពេលព្រឹក មួយពេលមិនគ្រប់ផង ប៉ុន្តែសម្រាប់អ្នកអត់កុំថាឡើយប្រាក់ដប់ម៉ឺនរៀល ប្រាក់មួយរយរៀល គឺមានតម្លៃណាស់ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មួយរយរៀលអាចធ្វើឲ្យជីវិតពលរដ្ឋជាច្រើន មានអាហារទទួលទាន ។ ដូចគេដឹងហើយថា ប្រាក់មួយរៀលមួយរៀលៗនេះ មានតម្លៃណាស់ សម្រា​ប់ពលរដ្ឋដែលជាអ្នកសុំទានតាមចិញ្ចើមផ្លូវ ។ ដើម្បីបានមួយរយរៀលគាត់ត្រូវលើកដៃសំពះគេ ប្រើពាក្យអង្វរកដើម្បីឲ្យគេដាក់ទានឲ្យ ។ ប្រាក់មួយ រយរៀល ត្រូវគេដាក់ទានឲ្យដោយទម្លាក់ពីលើរថយន្ត ហើយគាត់ត្រូវរត់ប្រញាយដើម្បីបានទានទំាងនោះ ។ ចំណែកកសិករវិញការទទួលបានប្រាក់ក៏មិនងាយស្រួលដែរ ។ បន្លែ ស្ពៅ ត្រកូន ដែលខំដាំដុះ មើលថែរាល់ថ្ងៃ ចំណាយពេលរាប់ខែ លុះយកទៅលក់បានប្រាក់តិចតូច ហាក់មិនសមនិងកម្លាំងនោះឡើយ ។

​ដូច្នេះសម្រាប់ពលរដ្ឋក្រីក្រកុំថា ឡើយ១០ម៉ឺនរៀល សូម្បីតែមួយរយរៀលនោះ គឺមានតម្លៃណាស់ ហើយបើនិយាយពីក្រដាស ១០ម៉ឺនរៀលនោះ ជួនកាលពួកគាត់ពេញមូយជីវិតមិនទំាងស្គាល់ផង ។ អ្នកដែលធ្លាប់កើតក្នុងក្រកូលកសិករ នៅទីជនបទ ហើយបានមករស់នៅភ្នំពេញ រៀនសូត្របានខ្ពង់ខ្ពស់ មានប្រាក់ចំណូលសមរម្យនៅភ្នំពេញមួយចំនួន ពួកគាត់នៅតែមិនភ្លេច និងចងចាំជានិច្ចពីការឲ្យតម្លៃក្រដាសប្រាក់ របស់គ្រួសារកសិករនៅជនបទនោះ ។

អ្នកខ្លះធ្លាប់ឃើញឪពុកម្តាយរបស់ខ្លួន​ សន្សំប្រាក់មួយកាកមួយសេនឡើងទៅ ជាពិសេសនៅពេលពួកគាត់ទទួលបានក្រកាសប្រាក់ធំ ឬថ្មីម្តងៗ ពិសេសប្រាក់ដុល្លារអាមេរិកជាដើមនោះ ពួកគាត់កម្រចាយវាយប្រាក់ទំាងនោះណាស់ គឺយកប្រាក់ទំាងនោះលាក់ទុកក្រោមខ្នើយ សន្សំទុក ។ ពលរដ្ឋដែលកើតចេញពីក្រកូល កសិកដូចខាងលើនេះ។ លុះមកដល់មានប្រាក់ចាយវាយធូរធារ ពួកគេតែងតែលើកពីការសន្សំប្រាក់ របស់ឪពុកម្តាយខ្លួន ប្រាប់កូនចៅជំនាន់បានដឹង ។

ទោះយ៉ាងណាមានជីវិតមានតម្រូវការលុយ។ ការរកប្រាក់មានការលំបាក អ្នកខ្លះត្រូវធ្វើការឲ្យគេពេញៗមួយខែ ទើបបានប្រាក់ អ្នកខ្លះត្រូវធ្វើការហាលថ្ងៃ ហាលវាល ហាលភ្លៀងទើបបានប្រាក់ ចំណែកពលរដ្ឋខ្លះទៀតបើកជំនួញសន្សំមួយកាក់មួយរៀល គ្មានពេលសម្រាក ទើបបានប្រាក់ ។ រីឯអ្នកខ្លះទៀតបានប្រាក់ដោយមិនបាច់ប្រឹងក៏មាន នោះដោយសារគេមានកេរ ចំណែកអ្នកខ្លះទៀតបានលុយចិញ្ចឹមជីវិតដោយលួចប្លន់ បោកប្រាក់  កិបកេងគេ រហូតសម្លាប់ជីវិតគេក៏មាន ។ ការររកលុយដែលត្រឹមត្រួវ និងដែលមនុស្សទូទៅលើកទឹកចិត្ត ជំរុញមនុស្សជំនាន់ក្រោយឲ្យខំរៀនសូត្រ ស្វែងរកចំណេះ ជំនាញ និងមានសីលធម៌នៅក្នុងស្វែងរកលុយមកចិញ្ចឹមជីជិត ៕

LEAVE A REPLY

Please enter your comment!
Please enter your name here