សភាពាណិជ្ជកម្មវៀតណាមអំពាវនាវឲ្យមានការកែប្រែសេចក្តីព្រាងច្បាប់ដីធ្លី

ដោយ: លាងហួរ

ហាណូយ: ខណៈដែលក្រសួងយុត្តិធម៌កំពុងប្រមូលមតិលើសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីដីធ្លី សភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) បានផ្តល់យោបល់ថា សេចក្តីព្រាងច្បាប់នេះត្រូវការការកែសម្រួល ដើម្បីឱ្យស្របនឹងច្បាប់ស្តីពីអាជីវកម្មអចលនទ្រព្យ និងច្បាប់ស្តីពីលំនៅឋាន។

នៅក្រោមសេចក្តីព្រាងច្បាប់នេះ អ្នកប្រើប្រាស់ដីធ្លីមិនរាប់បញ្ចូលជនបរទេសនោះទេ ដែលមានន័យថា ក្រោយមកទៀតមិនមានសិទ្ធិទទួលបានការបែងចែកដីធ្លី ការជួលដី សិទ្ធិប្រើប្រាស់ដីធ្លី និងការផ្ទេរសិទ្ធិប្រើប្រាស់ដី សិទ្ធិរបស់ពួកគេ សម្រាប់ការជួលដី នៅក្នុងសួនឧស្សាហកម្ម ក៏ត្រូវបានច្រានចោលផងដែរ។

សភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) បាននិយាយថា បទប្បញ្ញត្តិបែបនេះនឹងមានភាពផ្ទុយគ្នាជាមួយនឹងច្បាប់ស្តីពីអាជីវកម្មអចលនទ្រព្យ។ ដូចគ្នានេះដែរ បទប្បញ្ញត្តិនេះ គឺមិនស្របនឹងច្បាប់ស្តីពីលំនៅឋាន ចាប់តាំងពីច្បាប់នេះផ្តល់កម្មសិទ្ធិផ្ទះ ដល់បុគ្គលបរទេស ដែលបានទទួលជាអំណោយ ទិញ ឬទទួលមរតកផ្ទះពាណិជ្ជកម្ម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

VCCI ក៏បាននិយាយថាប្រសិនបើបទប្បញ្ញត្តិនេះត្រូវបានអនុម័តនឹងនាំឱ្យមានស្ថានភាពមិនស្រួល ដែលអ្នកទិញផ្ទះ វៀតណាម នឹងមិនអាចទទួលបានការផ្ទេរសិទ្ធិប្រើប្រាស់ដី នៅពេលពួកគេទិញផ្ទះពីបុគ្គលបរទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here