តម្លៃប្រេងឡើងថ្លៃវិញ បន្ទាប់ពីអារ៉ាប៊ីសាអូឌីតនិយាយថា OPEC អាចកាត់បន្ថយបរិមាណផលិត

ដោយ: លាងហួរ

អាមេរិក: តម្លៃប្រេងបានកើនឡើងនៅថ្ងៃអង្គារទី២៣ ខែសីហានេះបន្ទាប់ពីអារ៉ាប៊ីសាអូឌីតបានព្រមានថា OPEC អាចកាត់បន្ថយបរិមាណនៃការផលិតរបស់ពួកគេ។

តម្លៃប្រេងឆៅ Brent បានកើនឡើង៣២សេន ដល់៩៦,៨ដុល្លារក្នុងមួយបារ៉ែល គិតនៅត្រឹមម៉ោង០០០៤GMT ។
តម្លៃប្រេងឆៅ West Texas Intermediate បានកើនឡើង៣៧សេនដល់៩០,៧៣ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោង០០០៤GMT ។

មេដឹកនាំប្រទេសអារ៉ាប៊ីសាអូឌីត OPEC បាននិយាយកាលពីថ្ងៃចន្ទថា អង្គការនៃប្រទេសនាំចេញប្រេងOPEC បានត្រៀមខ្លួនរួចជាស្រេចក្នុងការកាត់បន្ថយផលិតកម្ម ដើម្បីកែតម្រូវការធ្លាក់ចុះតម្លៃប្រេង នាពេលថ្មីៗនេះ ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋអារ៉ាប៊ីសាអូឌីត SPA បានដកស្រង់សម្តីរដ្ឋមន្ត្រីថាមពលអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Abdulaziz bin Salman ដែលបានប្រាប់សារពត៌មានBloomberg ថា OPEC+ មានមធ្យោបាយ និងភាពបត់បែន ក្នុងការដោះស្រាយបញ្ហាប្រឈមនានា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមនឹងនេះដែរ អឺរ៉ុបប្រឈមមុខនឹងការរំខានថ្មី ចំពោះការផ្គត់ផ្គង់ថាមពល ដោយសារតែការខូចខាតប្រព័ន្ធបំពង់បង្ហូរប្រេង ដែលនាំប្រេងពីកាហ្សាក់ស្ថានឆ្លងកាត់ប្រទេសរុស្ស៊ី ដោយបន្ថែមក្តីបារម្ភចំពោះការធ្លាក់ចុះនៃការផ្គត់ផ្គង់ឧស្ម័ន៕

LEAVE A REPLY

Please enter your comment!
Please enter your name here