ចិនគាំទ្រលើការរៀបចំផែនការមេអភិវឌ្ឍន៍កសិកម្មទំនើបនៅកម្ពុជា

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ចិនបានអះអាងថា ចិនគាំទ្រដល់ការអភិវឌ្ឍន៍​វិស័យកសិកម្ម និងជួយធ្វើទំនើបកម្មដល់ផែនការមេ អភិវឌ្ឍន៍កសិកម្មទំនើប​នៅកម្ពុជា។

ក្នុងជំនួបជាមួយលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមា​ញ់ និងនេសាទ លោកបណ្ឌិត Zhang Lubiao ប្រធានមជ្ឈមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចក្រៅប្រទេសនៃក្រសួងកសិកម្ម និងកិច្ចការជនបទចិនបានមានប្រសាសន៍ឲ្យដឹងថា បេសកកម្មផ្លូវការរបស់លោក និងសហការីមកនាពេលនេះ គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហបករតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរ ជាពិសេសជួយ គាំទ្រលើការរៀបចំផែនការមេអភិវឌ្ឍន៍កសិកម្មទំនើបនៅកម្ពុជា។

លោកបន្តថា “ដើម្បីឱ្យការងារនេះទទួលបានជោគជ័យ ភាគីចិនបានរៀបចំក្រុមការងារជំនាញថ្នាក់ជាតិមួយ ដែលមានសមត្ថភាព និងបទពិសោ​ធន៍ខ្ពស់ ក្នុងការរៀបចំផែនការមេ ក្នុងការអភិវឌ្ឍវិស័យកសិកម្ម”។ លោកបណ្ឌិតបន្ថែមថា “ការរៀបចំផែនការមេ គឺពិតជាសំខាន់ណាស់ ប៉ុន្តែការអនុវត្ត ក៏ដូចជាការយន្តការនៃការអនុវត្តន៍ គឺកាន់តែសំខាន់ថែមទៀត ដូចជាការប្រមូល កៀងគរ និងប្រើប្រាស់ធនធាន រួមមានធនធានមនុស្ស ធនធានថវិកាជាដើម ពីថ្នាក់ជាតិទៅថ្នាក់មូលដ្ឋាន និងពីថ្នាក់មូលដ្ឋានមកថ្នាក់ជាតិ។ ទន្ទឹមនឹងនេះ ក៏ត្រូវធ្វើការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលនៃការអនុវត្តផងដែរ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាកិច្ចស្វាគមន៍ តាមរយៈឯកឧត្តមបណ្ឌិត ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធា​រណរដ្ឋប្រជាមានិតចិន ដែលបានជួយឧបត្ថម្ភគាំទ្រដល់ការ អភិវឌ្ឍរបស់ព្រះរាជាណាចក្រកម្ពុជាលើគ្រប់វិស័យ រួមទាំងវិស័យកសិកម្មផងដែរ។

ចំពោះវិស័យកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រីបានក៏វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អ ប្រសើររវាងប្រទេសទាំងពីរ ដោយថ្មីៗនេះភាគីចិនបានអនុញ្ញាតឱ្យនាំចូលផ្លែស្វាយនិងត្រីប្រា ហើយនឹងអនុញ្ញាតឱ្យនាំចូលផ្លែមៀនកម្ពុជាឆាប់ៗខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here