បេឡាជាតិសន្តិសុខសង្គមចាប់ផ្តើមបង់ភាគទានប្រាក់សោធនពីថ្ងៃទី១ ខែតុលាតទៅក្នុងអត្រាស្មើនឹង៤ភាគរយនៃប្រាក់ឈ្នួល

ដោយ:សូរិយា

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ បងប្អូនកម្មករនិយោជិតចំនួនប្រមាណជាង ៦៩ម៉ឺននាក់ បានទទួលការផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន តាមរយៈក្រុមការងារ បេឡាជាតិសន្តិសុខសង្គម ហៅកាត់ ប.ស.ស។

លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស បានលើកឡើងក្នុងបណ្តាញសង្គមថា គិតមកដល់ពេលនេះ កម្មករនិយោជិតសរុបប្រមាណជាង៦៩ម៉ឺននាក់ ស្មើនឹង១.៤៣៥លើក បានចូលរួមឈ្វេងយល់ ស្តីពីរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធន តាមរយៈយុទ្ធនាការចុះផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន។

ការអនុវត្តការបង់ភាគទានរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធន នឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ខាងមុខតទៅ សម្រាប់រយៈពេល៥ឆ្នាំដំបូង ត្រូវកំណត់ក្នុងអត្រាស្មើនឹង៤%នៃប្រាក់ឈ្នួលជាប់ភាគទាន។ ក្នុងនោះ២%ជាបន្ទុកនិយោជក និង២%ជាបន្ទុកកម្មករនិយោជិត ហើយការបង់ភាគទានផ្នែកប្រាក់សោធនមួយនេះ ត្រូវធ្វើជាប្រចាំខែ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តថា នេះបើយោងតាមរបាយការណ៍ស្ដីពីយុទ្ធនាការ៩០ថ្ងៃ នៃការចុះផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន របស់ក្រុមការងារត្រីភាគីសម្រាប់ការចុះយុទ្ធនាការផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន។

លោកបានលើកឡើងថា ជាមួយគ្នានេះ ប.ស.ស. បាននឹងកំពុងបន្តបង្កើនការផ្សព្វផ្សាយ ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ទៅកាន់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ពិសេសកម្មករនិយោជិត ធ្វើយ៉ាងណាឱ្យពួកគាត់ទាំងអស់ បានយល់ដឹងកាន់តែច្បាស់ អំពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនថ្មីមួយនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here