សឹង្ហបុរីគ្រោងនឹងបើកសម្ពោធមូលបត្របំណុលបៃតងក្នុងខែសីហា

ដោយ: លាងហួរ

សឹង្ហបុរី: ទីភ្នាក់ងារទឹកជាតិរបស់ប្រទេសសឹង្ហបុរី(PUB) គ្រោងនឹងបើកសម្ពោធមូលបត្របំណុលបៃតង របស់ខ្លួននៅចុងខែសីហានេះ។

ទីភ្នាក់ងារនេះ បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ទី១៨ខែសីហាថា មូលបត្របំណុលនឹងក្លាយជាផ្នែកមួយ នៃកម្មវិធីរយៈពេលមធ្យមនៃពហុរូបិយប័ណ្ណចំនួន១០ពាន់លានដុល្លារសឹង្ហបុរី។

ក្របខណ្ឌហិរញ្ញប្បទានបៃតង ត្រូវបានបង្កើតឡើង ដើម្បីផ្តល់មូលនិធិដល់គម្រោងបៃតងដែលបានគ្រោងទុក និងដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ប្រកបដោយនិរន្តរភាពរបស់ទីភ្នាក់ងារទឹកជាតិ(PUB)។  ទីភ្នាក់ងារនេះបានបញ្ជាក់ថា ការបង្កើតក្របខ័ណ្ឌនេះ នឹងរួមចំណែកដល់ផែនការបៃតងរបស់ប្រទេសសឹង្ហបុរីឆ្នាំ២០៣០។

ទីភ្នាក់ងារនេះបានបន្តថា វាក៏ជាការជំរុញដល់កិច្ចខិតខំប្រឹងប្រែងបន្ត និងការច្នៃប្រឌិតរបស់ទីភ្នាក់ងារទឹកជាតិ(PUB) ដើម្បីធានាការផ្គត់ផ្គង់ទឹកដែលមានភាពធន់ និងនិរន្តរភាពសម្រាប់ប្រទេសសឹង្ហបុរី ដែលនៅតែជាកត្តាសំខាន់ ចំពេលមានបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បម្រែបម្រួលអាកាសធាតុ នឹងបណ្តាលឱ្យមានព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរបន្ថែមទៀត ដែលអាចប៉ះពាល់ដល់ធនធានទឹក របស់ប្រទេសសឹង្ហបុរី។

ទីភ្នាក់ងារទឹកជាតិ(PUB)បាននិយាយថា តម្រូវការទឹកត្រូវបានព្យាករណ៍ថា នឹងកើនឡើងជិតទ្វេដងនៅឆ្នាំ២០៦០ ស្របពេលជាមួយនឹងកំណើនសេដ្ឋកិច្ច និងចំនួនប្រជាសាស្រ្ត។

ក្របខណ្ឌហិរញ្ញប្បទានបៃតងនឹងធានាថា មូលបត្របំណុលបៃតង នឹងអនុវត្តល្អបំផុតលើទីផ្សារ រួមទាំងអភិបាលកិច្ចរឹងមាំ និងលក្ខណៈវិនិច្ឆ័យសិទ្ធិទទួលបានច្បាស់លាស់ ដើម្បីវាយតម្លៃ និងកំណត់គម្រោងបៃតងដែលមានឥទ្ធិពលវិជ្ជមានលើបរិស្ថាន។

គម្រោងទាំងនេះ នឹងជំរុញគោលដៅក្នុងការគ្រប់គ្រងទឹក និងទឹកសំណល់ប្រកបដោយនិរន្តរភាព ក៏ដូចជាថាមពលកកើតឡើងវិញផងដែរ។

ដើម្បីមានលក្ខណៈគ្រប់គ្រាន់ជាគម្រោងបៃតង ពួកគេត្រូវតែសម្រេចបាននូវការកាត់បន្ថយ ការបំភាយឧស្ម័នផ្ទះកញ្ចក់ និងរួមចំណែកដល់ការរំលាយកាបូនឌីអុកស៊ីត ឬបង្ហាញពីការកែលម្អបរិស្ថាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here