បំពង់បង្ហូរប្រេងនិងឧស្ម័នពីមីយ៉ាន់ម៉ាទៅកាន់ប្រទេសថៃដំណើរការឡើងវិញ បន្ទាប់ពីជួសជុល២សប្តាហ៍

ដោយៈ លាងហួរ

ប្រទេសថៃៈ ការដឹកជញ្ជូនឧស្ម័នទៅកាន់ប្រទេសថៃពីតំបន់ Zawtika របស់ប្រទេសមីយ៉ាន់ម៉ាបានដំណើរការឡើងវិញ បន្ទាប់ពីការជួសជុលបំពង់បង្ហូរប្រេង ដែលដំណើរការដោយក្រុមហ៊ុនរបស់ថៃ PTT Exploration and Production (PTTEP)។

សម្ពាធឧស្ម័នបានធ្លាក់ចុះនៅក្នុងបំពង់បង្ហូរប្រេងនៅផ្នែកគោក កាលពីថ្ងៃទី០១ ខែសីហា ដោយបង្ខំឱ្យក្រុមហ៊ុន PTTEP ផ្អាកការដឹកជញ្ជូន និងបញ្ជាឱ្យជួសជុលរយៈពេលពីរសប្តាហ៍។

ក្រុមហ៊ុន PTTEP បានឱ្យដឹងថា ខ្លួនមិនបានរកឃើញភស្តុតាងនៃការខូចខាតដល់បំពង់បង្ហូរប្រេងដោយសារភ្លើង ឬការផ្ទុះឡើយ។ ក្រុមហ៊ុនបានបន្តការចែកចាយឧស្ម័នធម្មតា ទៅកាន់ប្រទេសថៃកាលពីថ្ងៃអាទិត្យ ទី១៤ ខែសីហា បន្ទាប់ពីបញ្ចប់ការជួសជុលលើបំពង់បង្ហូរប្រេងពីគម្រោង Zawtika ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គម្រោង Zawtika ផលិតឧស្ម័នរហូតដល់៣០០លានហ្វីតគូប ក្នុងមួយថ្ងៃ ដែល៨០ភាគរយត្រូវបានដឹកជញ្ជូនទៅប្រទេសថៃ និងនៅសល់ទៅមីយ៉ាន់ម៉ា។

ក្រុមហ៊ុន PTTEP គឺជាក្រុមហ៊ុនប្រេង និងឧស្ម័នអន្តរជាតិធំមួយ ក្នុងចំណោមក្រុមហ៊ុនប្រេង និងឧស្ម័នអន្តរជាតិធំៗចំនួនពីរ ដែលនៅតែប្រតិបត្តិការ ក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីក្រុមហ៊ុនមួយចំនួនបានដកខ្លួនចេញ រួមមានក្រុមហ៊ុន Chevron និងក្រុមហ៊ុន Total Energies បន្ទាប់ពីរដ្ឋប្រហារឆ្នាំ ២០២១ និងការបះបោរជាលទ្ធផល។

ក្រុមហ៊ុន PTTEP មានភាគហ៊ុន៨០ភាគរយនៅក្នុងគម្រោង Zawtika ហើយ២០ភាគរយទៀតជាកម្មសិទ្ធិរបស់ MOGE របស់រដ្ឋរបស់ប្រទេសមីយ៉ាន់ម៉ា ដែលត្រូវបានដាក់ទណ្ឌកម្មដោយ EU សម្រាប់ទំនាក់ទំនងជិតស្និទ្ធជាមួយរបបយោធាមីយ៉ាន់ម៉ា៕

LEAVE A REPLY

Please enter your comment!
Please enter your name here