វៀតណាមគ្រោងសាងសង់ផ្លូវល្បឿនលឿនភាគខាងត្បូង នៅឆ្នាំ២០២៣

ដោយ: លាងហួរ

វៀតណាម: យោងតាមនាយកដ្ឋានដឹកជញ្ជូនខេត្តបានឱ្យដឹងថា ការស្ថាបនាផ្នែកមួយ នៃគម្រោងផ្លូវល្បឿនលឿន Biên Hòa-Vũng Tàu ឆ្លងកាត់ខេត្ត Bà Rịa-Vũng Tàu គ្រោងនឹងចាប់ផ្តើមនៅខែមិថុនាឆ្នាំ២០២៣ខាងមុខ។

ផ្លូវល្បឿនលឿនប្រវែង៥៣,៧គីឡូម៉ែត្រនេះ ឆ្លងកាត់ខេត្តភាគអាគ្នេយ៍នៃខេត្ត Đồng Nai និង Bà Rịa-Vũng Tàu គឺជាគម្រោងផ្លូវល្បឿនលឿនជាតិដ៏សំខាន់មួយ។

ជាមួយនឹងការចំណាយវិនិយោគ១៧,៨ពាន់ពាន់លានដុង(៧៥៨,៥លានដុល្លារ) ផ្លូវល្បឿនលឿននេះនឹងមានពី៤ ទៅ៦គន្លង ក្នុងដំណាក់កាលដំបូង និង៦ទៅ៨គន្លងក្នុងដំណាក់កាលទីពីរ។ គម្រោងនឹងត្រូវការផ្ទៃដី៥១៩ហិកតា ហើយប្រជាជនប្រហែល៣១៣០គ្រួសារ ត្រូវផ្លាស់ប្តូរទីលំនៅ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វានឹងត្រូវបានអនុវត្តន៍៍ ក្រោមគម្រោងសមាសភាគចំនួន៣ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៥ និងបើកឱ្យចរាចរនៅឆ្នាំ២០២៦។

លោក Nguyễn Bôn អនុប្រធាននាយកដ្ឋានបាននិយាយថា ខេត្តបានអនុម័តគណៈកម្មាធិការដឹកនាំ ដើម្បីអនុវត្តការសាងសង់ផ្នែកផ្លូវល្បឿនលឿននេះរួចហើយ។

ផ្នែកផ្លូវល្បឿនលឿននៅ Bà Rịa-Vũng Tàu មានប្រវែង១៩,៥គីឡូម៉ែត្រ។

ចំណែកដី ប្រមាណ៧០ភាគរយ ដែល ត្រូវ ការ សម្រាប់ ការ សាងសង់ ផ្នែក ត្រូវ បាន ប្រគល់ ឲ្យ អ្នក ម៉ៅការ។

ផ្លូវល្បឿនលឿននេះត្រូវបានគេរំពឹងថា នឹងកាត់បន្ថយការកកស្ទះនៅលើផ្លូវជាតិលេខ៥១ ដែលបច្ចុប្បន្នជាផ្លូវសរសៃឈាម តភ្ជាប់ពីទីក្រុងហូជីមិញនិងខេត្ត Bà Rịa-Vũng Tàu និង Đồng Nai ។

ទោះជាយ៉ាងនេះក្តី កំណាត់ផ្លូវជាតិលេខ៥១ កំពុងតែផ្ទុកលើសទម្ងន់ បង្កបញ្ហាចរាចរណ៍កាន់តែធ្ងន់ធ្ងរឡើងៗ។

ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ការកើនឡើងនៃតម្រូវការសម្រាប់ការធ្វើដំណើរ ដោយយានជំនិះផ្ទាល់ខ្លួន និងការដឹកជញ្ជូនទំនិញបានបង្ក  ឱ្យមានការកកស្ទះយ៉ាងធ្ងន់ធ្ងរ នៅលើផ្លូវហាយវេ ជាពិសេសនៅក្នុងម៉ោងប្រញាប់ប្រញាល់នៅចុងសប្តាហ៍ និងថ្ងៃឈប់សម្រាក៕

LEAVE A REPLY

Please enter your comment!
Please enter your name here