តម្លៃប្រេងស្ទុះងើបឡើងវិញក្រោយធ្លាក់ចុះអស់រយៈពេល៦ខែ

ដោយ: លាងហួរ

អាមេរិក: តម្លៃប្រេងនៅសហរដ្ឋអាមេរិក បានកើនឡើងនៅថ្ងៃព្រហ​ស្បតិ៍ នេះខណៈដែលការព្រួយបារម្ភ អំពីការផ្គត់ផ្គង់បានបង្កឱ្យតម្លៃប្រេងស្ទុះងើបឡើងវិញ។

តម្លៃប្រេងឆៅ Brent បានកើនឡើង ៤២សេន រឺ០,៤ភាគរយមកនៅត្រឹម៩៧,២ដុល្លារ ក្នុងមួយបារ៉ែលគិតត្រឹមម៉ោង 0250 GMT ខណៈពេលដែលប្រេងឆៅ West Texas Intermediate (WTI)បានកើនឡើងចុងក្រោយ៤៩សេន ពោលគឺកើនឡើង០,៥ភាគរយ មកនៅត្រឹម៩១,១៥ដុល្លារក្នុងមួយបារ៉ែល។

សន្ទស្សន៍តម្លៃប្រេងគោលទាំងពីរ បានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីខែកុម្ភៈក្នុងវគ្គមុន បន្ទាប់ពីទិន្នន័យរបស់សហរដ្ឋអាមេរិកបង្ហាញថាស្តុកប្រេងឆៅ និងប្រេងសាំង បានកើនឡើងដោយមិននឹកស្មានដល់កាលពីសប្តាហ៍មុន ខណៈដែលOPEC + បានយល់ព្រមបង្កើនគោលដៅទិន្នផលប្រេងរបស់ខ្លួន១០ម៉ីនបារ៉ែលក្នុងមួយថ្ងៃ រឺស្មើនឹងប្រហែល០,១ភាគរយនៃតម្រូវការប្រេងពិភពលោក។

អង្គការOPEC+ បានយល់ព្រមបង្កើនផលិតកម្មប្រេងរបស់ខ្លួនឱ្យដល់១០ម៉ឺនបារ៉ែល ក្នុងមួយថ្ងៃក្នុងខែកញ្ញា ដែលទាបជាងការផលិតកាលពីខែមុន។  លោក Leon Li អ្នកវិភាគនៅ CMC Markets បាននិយាយថា ទីផ្សារថាមពលពិភពលោក នៅតែប្រឈមនឹងការខ្វះខាតការផ្គត់ផ្គង់៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here