សហរដ្ឋអាមេរិក ជំពាក់បំណុលរុស្ស៊ីប្រមាណ១៤ពាន់លានដុល្លារគិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២២

ដោយៈ សុខុម

មូស្គូ: វាពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់ ដែលសហរដ្ឋអាមេរិក ក្នុងនាមជាសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក និងដែលកំពុងដាក់ទណ្ឌកម្មរុស្ស៊ីយ៉ា​ងចាស់ដៃ បានជំពាក់បំណុលរុស្ស៊ី រហូតដល់ទៅប្រមាណ១៤ពាន់លានដុល្លា​រ។ នេះបើយោងតាមសារព័ត៌មាន Reuters ចុះផ្សាយកាលពីថ្ងៃសៅរ៍ ទី៣០ ខែកក្កដា។


ធនាគារកណ្តាលរុស្ស៊ី បានចេញរបាយការណ៍មួយកាលពីថ្ងៃសុក្រ ទី២៩ ខែកក្កដា ថា ក្នុងចំណោមមូលបត្របំណុល បរទេសសរុបប្រហែល៤៩,១ពាន់លានដុល្លារ ដែលជនជាតិរុស្ស៊ីទិញ និងរក្សាទុកក្នុងគណនីធនា​គា​ររបស់ពួកគេគិតត្រឹមចុងខែមីនា មានប្រមាណ១៤ពាន់លានដុល្លារ ត្រូវបានបោះផ្សាយដោយសហរដ្ឋអាមេរិក។

ជនជាតិរុស្សី ជាច្រើនបានសម្រុកទិញភាគហ៊ុនបរទេស នៅពេលការវិនិយោគលើវិស័យលក់រាយ បានផ្ទុះខ្លាំងអំឡុងវិបត្តិកូវីដ-១៩ ដោយប្រើប្រាស់គណនី ដែលពេលនេះត្រូវបានបង្កក ក្រោមទណ្ឌកម្មរបស់លោកខាងលិច ចំពោះការដែលរុស្ស៊ី បញ្ជូនកងទ័ពរបស់ខ្លួន ចូលឈ្លានពានប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ។

លោក Philip Gabunia ទេសាភិបាលរងនៃធនាគារកណ្តាលរុស្ស៊ី គូសបញ្ជាក់ថា ប្រជាជនជាង៥លាននាក់ នៅក្នុងប្រទេសរុស្ស៊ី មានភាគហ៊ុនបរទេស នៅក្នុងគណនីរបស់ពួកគេដែលត្រូវបានបង្កក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារកណ្តាលរុស្ស៊ី និយាយថា នៅត្រឹមដំណាច់ខែមីនា មូលបត្របំណុលអាមេរិក មានចំនួន១៤ពាន់លានដុល្លារ ឬស្មើនឹង២៧%នៃមូលបត្របំណុលបរទេសទាំងអស់ ដែលរាប់បញ្ចូលទាំងភាគហ៊ុនផងដែរ។

យោងតាមធនាគារដដែលនេះ បានឱ្យដឹងទៀតថា អង់គ្លេស ក្លាយជាប្រទេសទី២ ដែលជនជាតិរុស្ស៊ី ទិញមូលបត្របំណុលច្រើនជាងគេ ដែលមានទំហំរហូតដល់ទៅ៧,៤៧ពាន់លានដុល្លារ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here