សហភាពអឺរ៉ុបទាក់ទាញវិនិយោគិនថៃមកបណ្តាក់ទុនក្នុង កម្មវិធីNGEUរបស់ខ្លួន

ដោយ: លាងហួរ

បាងកក: សហភាពអឺរ៉ុបកំពុងទាក់ទាញវិនិយោគិន ជាពិសេសទីភ្នាក់ងាររដ្ឋាភិបាលមកពីប្រទេសនានា មកបណ្តាក់ទុនក្នុងកម្មវិធី Next Generation EU (NGEU) ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ។

ស្នងការថវិកា និងរដ្ឋបាលសហភាពអឺរ៉ុប លោក Johannes Hahn បានពន្យល់ថា  កម្មវិធីនេះមានគោលបំណង ប្រមូលប្រាក់ចំនួន៨០០ពាន់លានអឺរ៉ូ ដោយផ្តល់ប័ណ្ណបំណុលដល់អ្នកវិនិយោគរហូតដល់ឆ្នាំ២០២៦។

លោកបានបន្ថែមថា EUបានប្រមូលប្រាក់បាន១៣០ពាន់លានអឺរ៉ូក្រោមកម្មវិធីនេះ ប៉ុន្តែអ្នកវិនិយោគអាស៊ី ដែលបានបណ្តាក់ទុកក្នុងកម្មវិធីនេះមានត្រឹមតែ៧ភាគរយប៉ុណ្ណោះ។ លោកបានបន្តថា  “នោះហើយជាមូលហេតុ ដែលខ្ញុំមកប្រទេសថៃ ដើម្បីពិភាក្សាពន្យល់ និងអញ្ជើញវិនិយោគិនមកវិនិយោគក្នុងកម្មវិធីនេះ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Hahn បាននិយាយថា លោកបានធ្វើដំណើរទៅប្រទេសជាច្រើន ដើម្បីផ្សព្វផ្សាយកម្មវិធី NGEU មុនពេលធ្វើដំណើរទៅកាន់ប្រទេសថៃដូចជា ចក្រភពអង់គ្លេស ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី និងសិង្ហបុរី ដោយបន្ថែមថា លោកគ្រោងនឹងទៅសហរដ្ឋអាមេរិក និងកាណាដាក្នុងខែតុលា។

លោកពន្យល់ថា កម្មវិធីនេះទទួលបានការឆ្លើយតបដ៏ល្អ ក្នុងអំឡុងពេលជួបជាមួយលោក Sethaput Suthiwartnaruput ទេសាភិបាលធនាគារថៃ (BOT)។

លោកបានបញ្ជាក់ថា អភិបាល BOT យល់ថាប័ណ្ណបំណុល ដែលមានអត្រាAAA ទាំងនេះជាប្រាក់អឺរ៉ូ នឹងជួយបង្កើនជម្រើសនៃការវិនិយោគក្រៅពីប័ណ្ណបំណុលជាប្រាក់ដុល្លារ។

លោកHahn បាននិយាយថា សហភាពអឺរ៉ុបនឹងដាក់ឱ្យដំណើរការ   ប័ណ្ណបំណុលបៃតង ដែលមានតម្លៃ២៥០ពាន់លានអឺរ៉ូ៕

LEAVE A REPLY

Please enter your comment!
Please enter your name here