វៀតណាមនឹងក្លាយជាអ្នកដឹកនាំក្នុងឧស្សាហកម្ម blockchain ពិភពលោក

ដោយ: លាងហួរ

វៀតណាម: ជាមួយនឹងការរីកដុះដាលនៃបច្ចេកវិទ្យា blockchain និងការផ្លាស់ប្តូរឌីជីថលយ៉ាងរហ័ស ប្រទេសវៀតណាមមានសក្តានុពលដ៏អស្ចារ្យ សម្រាប់ការអភិវឌ្ឍន៍ blockchain ដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សារពិភពលោក។

ថ្លែងនៅក្នុងវេទិកាBlockchain ក្នុងយុគសម័យនៃការផ្លាស់ប្តូរឌីជីថលលោក Huy Nguyễn អនុប្រធានសមាគម Blockchain វៀតណាមបានមានប្រសាសន៍ថា វៀតណាមបានក្លាយជាទីផ្សារ ដែលកំពុងរីកចម្រើនសម្រាប់ blockchain ដោយសារសមិទ្ធិផលរបស់ខ្លួន ក្នុងការផ្លាស់ប្តូរឌីជីថល និងសេដ្ឋកិច្ចឌីជីថល។

លោកបានបន្តថា “ប្រទេសនេះគឺជាប្រទេសឈានមុខគេមួយ ក្នុងការលើកទឹកចិត្តដល់ការស្រាវជ្រាវ និងការអនុវត្តបច្ចេកវិទ្យាថ្មីៗនៅក្នុងជីវិតប្រចាំថ្ងៃ”។ លោកបន្តថា “រដ្ឋាភិបាលមានគោលនយោបាយគាំទ្រ ដ៏អស្ចា រ្យលើការអភិវឌ្ឍន៍ឌីជីថល និងការផ្លាស់ប្តូរឌីជីថល”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រទេសវៀតណាមក៏បើកចំហទាំងស្រុង ចំពោះបច្ចេកវិទ្យាថ្មីៗដូចជា blockchain ដែលអនុញ្ញាតឱ្យការចាប់ផ្តើមអាជីវកម្ម នៅក្នុងប្រទេសមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។

លោក Phan Đức Trung ជាអនុប្រធានសមាគមផងដែរ បាននិយាយថា ការចាប់ផ្តើមសមាគម Blockchain វៀតណាមក្នុងខែមេសា ដែលជានីតិបុគ្គលផ្លូវការដំបូងគេ មានគោលបំណងប្រមូលផ្តុំ អ្នកចូលចិត្តសម្រាប់ការស្រាវជ្រាវ និងកម្មវិធីបច្ចេកវិទ្យា blockchain នៅទូទាំងប្រទេ​សវៀតណាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here