ធនាគារធំបំផុតរបស់ប្រទេសចិនបានផ្តល់ប្រាក់កម្ចីចំនួន២៧ពាន់លានដុល្លារដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធ

ដោយ: លាងហួរ

ប្រទេសចិន: ធនាគារគោលនយោបាយដ៏ធំបំផុត របស់ប្រទេសចិនបានឱ្យដឹងនៅថ្ងៃសុក្រនេះថា  ខ្លួនបានបញ្ចេញប្រាក់កម្ចីក្នុងទំហំទឹកប្រាក់ ១៨១,៥ពាន់លានយ័ន(២៧ពាន់លានដុល្លារ)ដល់គម្រោងអភិវឌ្ឍន៍ទីក្រុងក្នុងឆមាសទី១ឆ្នាំ២០២២នេះ។

ធនាគារនេះក៏បានសន្យាថា នឹងរក្សាល្បឿននៃការផ្តល់ប្រាក់កម្ចីឱ្យលឿន ដើម្បីផ្តល់មូលនិធិដល់ការជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។

ធនាគារអភិវឌ្ឍន៍ចិន (CDB) បានផ្តល់ប្រាក់កម្ចីចំនួន៦៥០លានយ័ន ដើម្បីផ្តល់មូលនិធិដល់ការបន្តតំបន់សេដ្ឋកិច្ចនៅក្នុងទីក្រុង Yantai ភាគខាងកើត រួមទាំងជួសជុលកន្លែងឧស្សាហកម្មផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារ CDB ក៏បានផ្តល់ប្រាក់កម្ចីដាច់ដោយឡែក ចំនួន២៨០លានយ័ន និង៩៨លានយ័នសម្រាប់ការសាងសង់បំពង់បង្ហូរឧស្ម័ន អគ្គិសនី និងទឹកនៅក្នុងទីក្រុង Chuzhou ភាគខាងកើត និងរដ្ឋធានីប៉េកាំង។

សេដ្ឋកិច្ចរបស់ប្រទេសចិនបានធ្លាក់ចុះយ៉ាងខ្លាំង នៅក្នុងត្រីមាសទី២ដោយសារគោលនយោបាយកូវីដសូន្យដ៏តឹងរ៉ឹង និងទីផ្សារអចលនទ្រព្យដែលមានភាពតានតឹង។

ចំណែកអ្នកបង្កើតគោលនយោបាយ បានសន្យាជំរុញការចំណាយលើហេដ្ឋារចនាសម្ព័ន្ធដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ។

នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីខែមិថុនា ក្រុមអាជ្ញាធរចិនបាននិយាយថា ពួកគេបានផ្តល់ប្រាក់ឱ្យធនាគារ គោលនយោបាយចំនួន៨០០ពាន់លានយ័ន នៅក្នុងកូតាឥណទានថ្មី ដើម្បីផ្តល់មូលនិធិដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធ៕

LEAVE A REPLY

Please enter your comment!
Please enter your name here