តម្លៃប្រេងបន្តធ្លាក់ចុះ ដោយសារការកើនឡើងកូវីដ១៩របស់ប្រទេសចិន

ដោយ៖ លាងហួរ

អាមេរិក៖ តម្លៃប្រេងបានធ្លាក់ចុះ១ដុល្លារនៅថ្ងៃចន្ទនេះ ខណៈគេបានងាកទៅមើលការកើនឡើងកូវីដ១៩នៅក្នុងប្រទេសចិន និងការរំពឹងទុកនៃការបិទទ្វារប្រទេសចិនម្តងទៀត ដែលនឹងកាត់បន្ថយតម្រូវការប្រេងឥន្ធនៈ នៅក្នុងប្រទេសនាំចូលប្រេងកំពូលរបស់ពិភពលោកមួយនេះ។

ចំណែកប្រេងឆៅនាពេលអនាគត របស់អាមេរិក West Texas Intermediate (WTI) សម្រាប់ការចែកចាយខែសីហា បានធ្លាក់ចុះ១,៥៤ដុល្លារ ឬ១,៦ភាគរយ មកនៅត្រឹម៩៦,០៥ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីបានកើនឡើង១,៩ភាគរយ កាលពីថ្ងៃសុក្រសប្តាហ៍មុន។

x

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែក ប្រេងឆៅ Brent សម្រាប់ការលក់នៅខែកញ្ញាបានធ្លាក់ចុះ១,៤៧ដុល្លារ ឬ១,៥ភាគរយមកនៅត្រឹម៩៩,៦៩ដុល្លារក្នុងមួយបារ៉ែល។

តម្លៃប្រេងកាន់តែធ្លាក់ចុះ នៅពេលដែលទីផ្សារធ្វើការវាស់វែងពីផលប៉ះពាល់នៃតម្រូវការនៃការកើនឡើងករណីកូវីដ១៩ថ្មី នៅក្នុងប្រទេសចិន ហើយនៅពេលដែលទីផ្សារកំពុងរង់ចាំយ៉ាងប្រុងប្រយ័ត្ននូវហានិភ័យ ប្រសិនបើលំហូរឧស្ម័ន Nord Stream 1 ពីប្រទេសរុស្ស៊ីទៅកាន់អឺរ៉ុបនឹងបន្តឡើងវិញ នៅចុងសប្តាហ៍នេះ។

បំពង់ Nord Stream 1 ជាប្រព័ន្ធដ៏ធំបំផុត ដែលដឹកឧស្ម័នធម្មជាតិរបស់រុស្ស៊ី ទៅកាន់ប្រទេសអាល្លឺម៉ង់ បានចាប់ផ្តើមជួសជុលប្រចាំឆ្នាំនៅថ្ងៃទី១១ ខែកក្កដា ដោយសាររដ្ឋាភិបាល ទីផ្សារ និងក្រុមហ៊ុននានាបារម្ភថា ការបិទលំហូរប្រេងបំពង់នេះអាចនឹងត្រូវអូសបន្លាយ ដោយសារសង្គ្រាមនៅអ៊ុយក្រែន។

ការបាត់បង់ឧស្ម័ននោះនឹងប៉ះពាល់ដល់ប្រទេសអាល្លឺម៉ង់ ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទីបួនរបស់ពិភពលោក ដែលនឹងបង្កើនការគំរាមកំហែងដល់វិបត្តិសេដ្ឋកិច្ច។

ដូចដែលបានរំពឹងទុក ដំណើររបស់ប្រធានាធិបតីអាមេរិក ចូ បៃដិន ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត បានបរាជ័យ ក្នុងការទទួលការសន្យាណាមួយពីប្រទេសផលិតប្រេង OPEC ក្នុងការជំរុញការផ្គត់ផ្គង់ប្រេង៕

LEAVE A REPLY

Please enter your comment!
Please enter your name here