ទំហំពាណិជ្ជកម្មរបស់ឡាវក្នុងខែមិថុនាមានទំហំជាង១ពាន់លានដុល្លារ ខណៈអតិផរណាហក់ឡើងដល់ជិត២៤ភាគរយ

ដោយ៖ លាងហួរ

ប្រទេសឡាវ៖ ពាណិជ្ជកម្មសរុបក្នុងខែមិថុនារបស់ប្រទេសឡាវ មានទំហំទឹកប្រាក់១ពាន់លានដុល្លារអាមេរិក ក្នុងនោះប្រទេសឡាវជួបប្រទះឱនភាពពាណិជ្ជកម្មក្នុងទំហំទឹកប្រាក់១៣៣លានដុល្លារ។

យោងតាមទិន្នន័យថ្មីបំផុតពីគេហទំព័រ Lao Trade Portal ចេញផ្សាយនាពេលថ្មីៗនេះ បានឱ្យដឹងថា ការនាំចេញរបស់ប្រទេសឡាវមានទំហំទឹកប្រាក់៤៥៦លានដុល្លារអាមេរិក និងការនាំចូល៥៨៩លានដុល្លារអាមេរិក។

ការនាំចេញសំខាន់ៗរបស់ប្រទេសឡាវក្នុងខែមេសា រួមមាន ផលិតផលមាស ដុំមាស ក្រដាស និងផលិតផលក្រដាស រ៉ែទង់ដែង សរសៃឈើ ក្រដាសកាកសំណល់ កៅស៊ូ ដំឡូងមី រ៉ែដែក ចេក សម្លៀកបំពាក់ និងជី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមនឹងនេះ ការនាំចូលសំខាន់ៗ រួមមាន យានយន្ត (ក្រៅពីម៉ូតូ និងត្រាក់ទ័រ) ប្រេងម៉ាស៊ូត និងឧបករណ៍មេកានិច (ក្រៅពីយានយន្ត) ឈើ និងក្រដាសសំណល់ គ្រឿងបន្លាស់រថយន្ត (រួមទាំងកញ្ចក់ការពារ និងច្រវាក់) ផលិតផលដែកនិងដែក ដែកម៉ាញេទិក ផលិតផលប្លាស្ទិក ប្រេងសាំង ក្រដាស និងផលិតផលក្រដាស និងឧបករណ៍ប្រើប្រាស់ឈើ និងឈើ។

ចំណែក ទិសដៅនាំចេញដ៏ធំបំផុតរបស់ប្រទេសឡាវ គឺប្រទេសចិន បន្ទាប់មក គឺប្រទេសវៀតណាម និងប្រទេសថៃ។

យោងតាមស្ថិតិចុងក្រោយរបស់ការិយាល័យស្ថិតិឡាវ បានឱ្យដឹងថា អតិផរណានៅក្នុងប្រទេសឡាវបានហក់ឡើងដល់២៣,៦ភាគរយ នៅក្នុងខែមិថុនា។

អាជ្ញាធរនិយាយថា ការកើនឡើងតម្លៃប្រេងឥន្ធនៈ ឧស្ម័នហ្គាស និងទំនិញនាំចូល ផ្សេងទៀត រួមជាមួយនឹងការធ្លាក់ថ្លៃនៃប្រាក់គីបឡាវ កំពុងជំរុញឱ្យមានអតិផរណាកាន់តែហក់ឡើងខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here