ប្រធានាធិបតីឥណ្ឌូនេស៊ីនឹងធ្វើដំណើរទៅកាន់អ៊ុយក្រែននិងរុស្ស៊ី ដើម្បីជំរុញឱ្យមានការបញ្ចប់សង្គ្រាម

ដោយ៖ លាងហួរ

ឥណ្ឌូនេស៊ី៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo នឹងជួបជាមួយមេដឹកនាំអ៊ុយក្រែន និងរុស្ស៊ីនៅសប្តាហ៍ក្រោយ ដើម្បីបញ្ចុះបញ្ចូលឱ្យប្រទេសទាំង២បញ្ចប់សង្គ្រាម និងជួយសម្រាលវិបត្តិស្បៀងអាហារពិភពលោក នៅក្នុងដំណើរលើកដំបូងរបស់មេដឹកនាំអាស៊ីរូបនេះ។

ប្រធានាធិបតី Joko Widodo នឹងចូលរួមកិច្ចប្រជុំកំពូលG7 នៅប្រទេសអាឡឺម៉ង់ នៅសប្តាហ៍ក្រោយ មុនពេលធ្វើដំណើរទៅកាន់អ៊ុយក្រែន និងរុស្ស៊ី ដើម្បីព្យាយាមសម្រុះសម្រួលជម្លោះ ដែលកំពុងបន្ត និងការប៉ុនប៉ងបញ្ចុះបញ្ចូលប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀពូទីន ឱ្យលើកលែងការផ្គត់ផ្គង់ស្រូវសាលីអ៊ុយក្រែន។

ខុសពីប្រទេសដទៃទៀតនៅអាស៊ីអាគ្នេយ៍ ប្រទេសឥណ្ឌូណេស៊ីបានថ្កោលទោសសង្គ្រាមដែលបង្កឡើងដោយរុស្ស៊ី ដោយសម្តែងការអាណិតអាសូរចំពោះអ៊ុយក្រែន ប៉ុន្តែឈប់បញ្ជូនអាវុធទៅប្រទេសនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដំណើរទស្សនកិច្ចនេះធ្វើឡើងនៅពេលដែលតម្លៃស្បៀងអាហារពិភពលោកកើនឡើងខ្ពស់ដោយសារតែឥទ្ធិពលយូរអង្វែងនៃជំងឺកូវីដ១៩ ការកើនឡើងតម្លៃថាមពល និងសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន។

សង្រ្គាមបានរំខានដល់ការផលិតស្បៀងអាហារ និងការនាំចេញកសិផលពីតំបន់មួយ នេះបើយោងតាមអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) ដែលផលិតជិត៣០ភាគរយ នៃការផ្គត់ផ្គង់ស្រូវសាលីរបស់ពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here