ឡាវគ្រោងចេញបម្រាមមិនឱ្យប្រជាជនទុករូបិយប័ណ្ណបរទេសដើម្បីរក្សាស្ថិរភាពហិរញ្ញវត្ថុ

សុខុម

វៀងចន្ទន៍: ធនាគារកណ្តាលឡាវ (BOL) បានស្នើសុំរដ្ឋាភិបាលចេញបម្រាមហាមឃាត់សាធារណជនទូទៅមិនឱ្យរក្សារូបិយប័ណ្ណបរទេស ដើម្បីដោះស្រាយបញ្ហានានាទាក់ទងនឹងរូបិយប័ណ្ណរួមទាំងការធ្លាក់ថ្លៃរូបិយប័ណ្ណជាតិ Kip និងអតិផរណាកើនឡើងផងដែរ។

ទីភ្នាក់ងារព័ត៌មានឡាវ KPL បានចុះផ្សាយថា រដ្ឋាភិបាលមានគម្រោងបោះផ្សាយមូលបត្របំណុលដែលមានអត្រាការប្រាក់ខ្ពស់ដើម្បីកាត់បន្ថយបរិមាណសាច់ប្រាក់ដែលធ្វើចរាចរនៅខែក្រោយ។ នេះបើយោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយនៅថ្ងៃអង្គារ ទី១៤ ខែមិថុនានេះ។

 

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដំណឹងនេះបានកើតឡើង បន្ទាប់ពីធនាគារកណ្តាលឡាវ នៅក្នុងសន្និសីទសារព័ត៌មានពិសេសមួយកាលពីថ្ងៃទី២៧ ខែឧសភា បានប្តេជ្ញាដោះស្រាយបញ្ហាអត្រាប្តូរប្រាក់បរទេស។

 

ទេសាភិបាលនៃធនាគារកណ្តាលឡាវ លោក Sonexay Sitphaxay បានថ្លែងថា ធនាគារកណ្តាលឡាវ នឹងអនុវត្តវិធានការមួយចំនួនដើម្បីធានាថា រូបិយប័ណ្ណបរទេសហូរចូលក្នុងសេដ្ឋកិច្ចក្នុងបរិមាណសមស្របមួយ។

លោកទទួលស្គាល់ថា បញ្ហាបច្ចុប្បន្នកំពុងបង្កការព្រួយបារម្ភក្នុងចំណោមសាធារជនទូទៅដែលកំពុងមានការព្រួយបារម្ភអំពីស្ថិរភាពហិរញ្ញវត្ថុរបស់ប្រទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here