តម្រូវការប្រេងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនៅតែបន្តហក់ឡើងខ្លាំង

ដោយ : លាងហួរ

អាស៊ីប៉ាស៊ីហ្វិក: ទីផ្សារប្រេងសាំងនៅអាស៊ីបានឡើងថ្លៃ ដោយ មាន ការចាប់អារម្មណ៍ទិញខ្លាំង ពីប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាឡេស៊ី។

ប្រភពទីផ្សារបានអោយដឹងថា តម្រូវការប្រេងរបស់ប្រទេសម៉ាឡេស៊ីត្រូវបានគេរំពឹងថា នឹងនៅតែចល័តការទិញប្រេងពីបណ្តាប្រទេសផ្សេងៗ ក្នុងចំនួនកាន់តែច្រើនថែមទៀត។

ប្រភពទីផ្សារដដែលបានអោយដឹងបន្តទៀតថា តម្រូវការប្រេងសាំងរបស់ប្រទេសឥណ្ឌូនេស៊ី ក៏ត្រូវបានគាំទ្រផងដែរនៅក្នុងខែមិថុនា ដោយប្រទេសនេះ កំពុងស្វែងរកទំនិញដែលចែកចាយភ្លាមៗ។ ប្រទេសឥណ្ឌូនេស៊ីត្រូវបានគេរំពឹងថា នឹងទិញប្រេងសាំងពីប្រទេសចិន។

ការលក់ផលិតផលប្រេងរបស់ប្រទេសប៉ាគីស្ថាន ក្នុងខែឧសភាបានកើនឡើង២៨% ដោយសារការលក់ប្រេងឥន្ធនៈកាន់តែខ្ពស់ ខណៈដែលក្រុមហ៊ុនផលិតថាមពល ដែលគ្រប់គ្រងដោយរដ្ឋាភិបាល បានទិញផលិត​ផលប្រេងកាន់តែច្រើន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទិន្នន័យក្រុមប្រឹក្សាប្រឹក្សាក្រុមហ៊ុនប្រេង បានបង្ហាញថា ការលក់ផលិត​ផលប្រេងសរុប របស់ប្រទេសកាលពីខែមុន បានកើនបរិមាណដល់ចំនួន២.១៧៤លានតោន ធៀបនឹង១.៦៩២លានតោនកាលពីឆ្នាំមុន។ ការប្រើប្រាស់ប្រេងឥន្ធនៈឬប្រេង furnace ក្នុងខែឧសភាបានកើនឡើង ១៧៥% ពីមួយឆ្នាំទៅមួយឆ្នាំ។

លោក Saad Ziker អ្នកវិភាគស្រាវជ្រាវនៅក្រុមហ៊ុនឈ្មួញជើងសាដែលមានមូលដ្ឋាននៅទីក្រុង Karachi បានមានប្រសាសន៍ថា ការលក់ប្រេងឥន្ធនៈមានការកើនឡើង ដោយសារតែកង្វះខាត តម្លៃឧស្ម័នធម្មជាតិរាវ (LNG) នៅក្នុងប្រទេស ដោយសាររដ្ឋាភិបាលស្ទាក់ស្ទើរក្នុងការទិញ តម្លៃឧស្ម័នធម្មជាតិរាវ(LNG)ពីទីផ្សារដោយសារតែតម្លៃខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here