ក្រសួងពាណិជ្ជកម្មៈករណីជួញដូរប្រេងឥន្ធនៈមិនសុច្ចរិតមានការថយចុះ

ដោយៈ រាសី

ភ្នំពេញៈ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ហៅកាត់ ក.ប.ប នៃក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ការសង្កេតក្នុងរយៈពេលចុងក្រោយនេះឃើញថា ភាពមិនអនុលោ​ម ក្នុងវិស័យប្រេងឥន្ធនៈតាមបណ្តាខេត្ត និងរាជធានីភ្នំពេញហាក់មានការថយចុះ។

អគ្គនាយកដ្ឋាន ក.ប.ប. បានលើកឡើងលើផេកផ្លូវការរបស់ខ្លួន នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២នេះថា នៅក្នុងចំណោមស្ថានីយ ដេប៉ូប្រេងឥន្ធនៈចំនួន៣២ទីតាំង ស្ថិតក្នុងស្រុកចុងកាល់ និងក្រុងសំរោង ស្រុករលា ប្អៀ និងស្រុកបរិបូរណ៍ ស្រុកបារាយណ៍និងស្រុកសន្ទុក ស្រុកសង្កែនិងស្រុកមោងឬស្សី ភូមិសាស្រ្តខេត្តសៀមរាប និងរាជធានីភ្នំពេញ ដែលមន្ត្រី ក.ប.។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រចាំខេត្តឧត្តរមានជ័យ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តបាត់ដំបង ខេត្តសៀមរាប និងរាជធានីភ្នំពេញ បានចុះធ្វើការត្រួតពិនិត្យអនុលោមភាពជាក់ស្តែង រយៈពេល២ថ្ងៃជាប់គ្នាកន្លងមក (៧-៨ ខែមិថុនា) មន្ត្រីយើងបានរកឃើញភាពមិនអនុលោមលើដេប៉ូ២ទីតាំង និងបានចាត់វិធានការទៅតាមច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ ចំពោះអំពើមិនសុចរិតនៅក្នុងធុរកិច្ចរបស់ម្ចាស់ដេប៉ូខាងលើ ដែលធ្វើឱ្យខាតប្រយោជន៍សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់។

យ៉ាងណាមិញ តាមលទ្ធផលនេះ យើងអាចសង្កេតឃើញថា បទល្មើស ក្នុងធុរកិច្ចប្រេងឥន្ធនៈហាក់មានការថមថយ ដែលឆ្លុះបញ្ចាំងអំពីការចូលរួមអនុវត្តច្បាប់របស់ធរុកិច្ចជន។

លោកផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប ធ្លាប់បានបញ្ជាក់ថា ក្នុងករណីរកឃើញជនណាដែលនៅតែផ្គើននឹងច្បាប់ នឹងត្រូវរងការពិន័យ ដូចជា ពិន័យជាទឹកប្រាក់ចំនួនពី១០លានទៅ ២០លានរៀល ពិន័យជាអន្តរកាល ឬអាចឈានទៅដល់ការស្នើរសុំបិទទីតាំងតែម្តង៕

LEAVE A REPLY

Please enter your comment!
Please enter your name here