ទីផ្សារជួលលំនៅដ្ឋាននៅសឹង្ហបុរីបានធ្លាក់ចុះក្នុងដើមឆ្នាំនេះ

ដោយ: លាងហួរ

សឹង្ហបុរី : បរិមាណការជួលលំនៅដ្ឋានឯកជន នៅក្នុងប្រទេសសិង្ហបុរីបានធ្លាក់ចុះ ក្នុងត្រីមាសទីពីរជាប់ៗគ្នា ដោយធ្លាក់ចុះ៥.១% ដល់២២,៦៩៩ នៃប្រតិបត្តិការជួលក្នុងត្រីមាសទី១ឆ្នាំ២០២២។

ទោះជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារអចលនទ្រព្យSavillsបានរាយការណ៍ថា ការធ្លាក់ចុះនេះគឺមានកម្រិតទាបជាង១១.៩% ដែលបានធ្លាក់ចុះនៅក្នុងត្រីមាសទី៤ឆ្នាំ២០២១។  ប្រតិបត្តិការជួលក៏បានធ្លាក់ចុះ៣.៩ភាគរយ លើមូលដ្ឋានពីមួយឆ្នាំទៅមួយឆ្នាំ ខណៈពេលដែលចំនួននៃកិច្ចសន្យាជួល ដែលបានចុះកិច្ចសន្យា សម្រាប់ទាំងផ្ទះនៅលើដី និងគ្មានផ្ទៃដីនៅសល់។ ទំហំនៃការធ្លាក់ចុះដែលធំជាងគេ គឺផ្ទះដែលមិនមានដីទំនេរ ដោយថយចុះ៥.៣% នៅលើមូលដ្ឋានពីមួយត្រីមាស ទៅមួយត្រីមាសដល់២១,៣៩៥ប្រតិបត្តិការ។

តម្រូវការនៃការជួលផ្ទះ ដែលមានដីបានថយចុះតិចតួច គឺមាន​កម្រិត​ត្រឹម០.៦%ពីមួយត្រីមាស ទៅមួយត្រីមាសដល់១,៣០៤ប្រតិបត្តិការជួលនៅក្នុងត្រីមាសទី១ឆ្នាំ២០២២។  សម្រាប់ផ្ទះដែលមិនមានដី មានការធ្លាក់ចុះដ៏ធំបំផុត នៃប្រតិបត្តិការជួលគឺនៅក្នុងតំបន់CCR ជាមួយនឹង៦.៣%ពីមួយត្រីមាស ទៅមួយត្រីមាស រហូតដល់៦,៦៥៩ប្រតិបត្តិការជួល។ បរិមាណជួលផ្ទះ ដែលមិនមានដីនៅតំបន់ក្រៅកណ្តាល (OCR)និងតំបន់កណ្តាល(RCR) បានធ្លាក់ចុះតិចជាង៥.៩% និង៣.៧% មកនៅ៧,៧០៤និង៧,០៣២ប្រតិបត្តិការជួល៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here