ប្រទេសហ្វីលីពីនប្តូរទិសដៅនាំចូលអង្ករ និងកាត់បន្ថយពន្ធ ដើម្បីទប់ទល់នឹងអតិផរណាខ្ពស់

ដោយ៖ លាងហួរ

ហ្វីលីពីន៖ ប្រទេសហ្វីលីពីន នៅថ្ងៃអង្គារទី៧ ខែមិថុនានេះ បានប្រកាសនឹងបន្តការលើកលែងពន្ធដល់ទៅ៣៥ភាគរយលើអង្ករ ដែលនាំចូលពីក្រៅប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីទប់ទល់នឹងអតិផរណា ដែលកំពុងកើនឡើងខ្ពស់។

នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៧ ខែមិថុនានេះ។

ប្រភពដដែលបានឱ្យដឹងថា រដ្ឋាភិបាលហ្វីលីពីនក៏បានកាត់បន្ថយពន្ធលើផលិតផលពោតនិងសាច់ជ្រូក និងបានប្រកាសលុបចោលជាបណ្តោះអាសន្ន នូវពន្ធចំនួន៧ភាគរយ លើការនាំចូលធ្យូងថ្ម ដែលជាវត្ថុធាតុដើមដ៏សំខាន់ក្នុងការផលិតថាមពល។

របាយការណ៍វិភាគពន្ធ ដែលចេញផ្សាយដំបូងកាលពីឆ្នាំមុន បានបង្ហាញថា កម្រិតអតិផរណា នៅក្នុងខែឧសភា បានហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៨មក និងលើសពីគោលដៅរហូតដល់២ទៅ៤ភាគរយ នៅឆ្នាំ២០២២នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមក្រសួងកសិកម្ម របស់សហរដ្ឋអាមេរិក បានព្យាករណ៍ថា ប្រទេសហ្វីលីពីន ដែលជាប្រទេសនាំចូលអង្ករធំជាងគេទីពីររបស់ពិភពលោក បន្ទាប់ពីប្រទេសចិន នៅឆ្នាំ២០២២នេះនឹងនាំចូលអង្ករចំនួន២,៨លានតោនសម្រាប់ឆ្នាំ២០២២ និងឆ្នាំ២០២៣ ដើម្បីផ្គត់ផ្គង់តម្រូវការ ដែលខ្វះខាតក្នុងស្រុក​។

ប្រទេសហ្វីលីពីននៅតែពឹងផ្អែកខ្លាំងលើប្រទេសវៀតណាម សម្រាប់តម្រូវការនាំចូលអង្កររបស់ខ្លួន ហើយថែមទាំងទិញអង្ករមួយចំនួនពីប្រទេសថៃផងដែរ។ ប្រទេសហ្វីលីពីនកម្រនឹងនាំចូលអង្ករពីប្រទេសឥណ្ឌា ដែលជាប្រទេសនាំចេញអង្ករលំដាប់កំពូលមួយរបស់ពិភពលោក ប៉ុន្តែថ្មីៗនេះ ទីក្រុងម៉ានីលបានធ្វើពិពិធកម្មរបស់ខ្លួន ដើម្បីនាំចូលអង្ករពីឥណ្ឌាជំនួស ដោយសារតម្លៃថោកជាង។

ការសម្រេចចិត្តរបស់ទីក្រុងម៉ានីលក្នុងការរក្សាអត្រាពន្ធអង្ករឱ្យទាបកើតឡើង ស្របពេលដែលប្រទេសថៃ និងវៀតណាម មានផែនការដំឡើងថ្លៃអង្កររបស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here