មន្ត្រីសេដ្ឋកិច្ចអាមេរិក៖ អាមេរិកគ្រោងវិនិយោគលើវិស័យមួយចំនួនបន្ថែមទៀតនៅកម្ពុជា

ដោយ៖ សុផារី

ភ្នំពេញ៖ លោក Moses An មន្ត្រីទទួលបន្ទុកផ្នែកសេដ្ឋកិច្ច និង ពាណិជ្ជកម្មស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានអះអាងថា ធុរកិច្ចអាមេរិកមានចំណាប់អារម្មណ៍លើការអភិវឌ្ឍវិស័យមួយចំនួនបន្ថែម ដើម្បីចូលរួមចំណែកអភិវឌ្ឍកម្ពុជាឱ្យកាន់តែមានការរីកចម្រើន​។


លោកលើកឡើង នៅក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងនៅថ្ងៃទី០១ ខែមិថុនា ដើម្បីពិភាក្សា អំពីកាលានុវត្តភាពពាណិជ្ជកម្ម សម្រាប់ក្រុមហ៊ុនអាមេរិក នៅក្នុងគម្រោងអភិវឌ្ឍន៍នានារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាពេលបច្ចុប្បន្ន និងនាពេលអនាគត និងដើម្បីស្វែងរកឱកាសសម្រាប់ការផ្តល់ជំនួយបច្ចេកទេស ដែលអាចធ្វើទៅបានតាមរយៈកម្មវិធីតភ្ជាប់មេគង្គបូព៌ា-បស្ចឹម តាមរយៈក្រសួងដឹកជញ្ជូនសហរដ្ឋអាមេរិក។

លោក Moses An បានបញ្ជាក់ថា វិស័យទាំងនោះ រួមមាន ភាពធន់នឹងបម្រែបម្រួលអាកាសធាតុ ការធ្វើផែនការផ្អែកលើការអនុវត្ត អភិបាលកិច្ច បញ្ហាឆ្លងកាត់ព្រំដែន សុវត្ថិភាពផ្លូវថ្នល់ យេនឌ័រ បរិយាបន្នសង្គម សមធម៌ និងការតភ្ជាប់ពហុមធ្យោបាយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Moses An បានស្នើឱ្យមានមន្ត្រីទទួលបន្ទុកការងារទំនាក់ទំនង (Focus Point) រវាងភាគីទាំងពីរ ដើម្បីសម្របសម្រួលលើការងារផ្សេងៗ ជាពិសេសសម្របសម្រួលកិច្ចប្រជុំតាមប្រព័ន្ធវីដេអូពីចម្ងាយ រវាងក្រសួងដឹកជញ្ជូនរបស់សហរដ្ឋអាមេរិក និងក្រសួងសាធារណការ និងដឹកជញ្ជូន របស់កម្ពុជានាពេលខាងមុខ ដើម្បីពិភាក្សាលម្អិតលើគម្រោងសហការមួយចំនួន។

លោកស្រីរដ្ឋលេខាធិការ បានបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ចូនខាងភាគីកម្ពុជា ត្រៀមខ្លួនសហការជានិច្ចជាមួយក្រសួងដឹកជញ្ជូនរបស់សហរដ្ឋអាមេរិក ដើម្បីជជែកពិភាក្សាលម្អិតបន្តទៀតលើបញ្ហានេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here