សេដ្ឋកិច្ចប្រទេសចិនមានការធ្លាក់ចុះ ដែលបានបណ្តាលអោយវិស័យរ៉ែរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ

ដោយៈ លាងហួរ

ប្រទេសចិនៈ រ៉ែដែករបស់ប្រទេសចិន បានឈានដល់ការផលិតសម្រេចបានកម្រិតទាបរយៈពេលមួយសប្តាហ៍ ខណៈពេលដែលអ្នកវិនិយោគ មានការព្រួយបារម្ភចំពោះសញ្ញាដែលថា ប្រទេសចិនដែលមានសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោក កំពុងធ្លាក់ចុះក្នុងភាពចលាចល ចំពេលដែលមានការរាតត្បាតជំងឺរាតត្បាតកូវីដ១៩។

នាយករដ្ឋមន្ត្រីចិនលោក Li Keqiang បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំថ្នាក់ជាតិមួយកាលពីថ្ងៃពុធថា ប្រទេសចិនកំពុងប្រឈមមុខ នឹងការលំបាកផ្នែកសេដ្ឋកិច្ចធំជាងឆ្នាំ២០២០ ដោយសូចនាករមួយចំនួនបានចាប់ផ្តើមធ្លាក់ចុះយ៉ាងខ្លាំង ចាប់តាំងពីខែមីនាមក។ ក្រុមហ៊ុនGF Futures រំពឹងថាតម្លៃដែកនឹងត្រូវធ្លាក់ចុះ ដោយតម្រូវការផលិតផលដែក នៅក្នុងរយៈពេលបន្ទាប់ ហើយតម្លៃរ៉ែដែកនឹងបន្តប្រែប្រួល មុនពេលការប្រើប្រាស់មានភាពប្រសើរឡើងវិញ។

អនាគតផលិតកម្មរ៉ែដែក ដែលត្រូវបានជួញដូរច្រើនបំផុតនៅលើផ្សារហ៊ុន Dalian Commodity Exchange សម្រាប់ការចែកចាយខែកញ្ញាបានធ្លាក់ចុះ៤.១% មកនៅត្រឹម៨០៦យ័ន($១១៩.៩៩)ក្នុងមួយតោន ដែលជាតម្លៃទាបបំផុត ចាប់តាំងពីថ្ងៃទី១៩ឧសភា។ តម្លៃធ្យូងថ្ម Dalian coking បានធ្លាក់ចុះ០.៧%មកនៅត្រឹម៣៦៧ដុល្លារក្នុងមួយតោន ហើយអនាគត coke នឹងធ្លាក់ចុះ០.២%ទៅ៤៨៣ដុល្លារក្នុងមួយតោន។ ដែកថែបសម្ភារៈសំណង់នៅលើផ្សារហ៊ុន Shanghai Futures Exchange សម្រាប់ការចែកចាយខែតុលាបានកើនឡើង០.២%ដល់៦៦៨ដុល្លារក្នុងមួយតោន។

អនាគតនៃផលិតកម្មដែក និងតម្លៃបានបញ្ចប់ធ្លាក់ចុះ០.១%មកនៅត្រឹម៦៨៧ដុល្លារក្នុងមួយតោន ខណៈដែលការចែកចាយ លក់នៅខែមិថុនាសម្រាប់ដែកអ៊ីណុក ក្រុងស៊ាងហៃបានធ្លាក់ចុះ០.៤% មកនៅត្រឹម២៧៤៩ដុល្លារក្នុងមួយតោន៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here