ក្រុមហ៊ុនយក្សកូរ៉េខាងត្បូង Samsung បោះទុនវិនិយោគ ៣៥៦ពាន់លានដុល្លារ ដើម្បីពង្រីកលទ្ធភាពលើវិស័យជាច្រើន

ដោយៈសុខុម

សេអ៊ូល: ក្រុមហ៊ុន Samsung Group បានប្រកាសនៅថ្ងៃអង្គារ ទី២៤ ខែឧសភានេះថា ខ្លួនមានផែនការបោះទុនវិនិយោគ រហូតដល់ទៅដល់ទំហំទឹកប្រាក់៣៥៦ពាន់លានដុល្លារអាមេរិក នៅរយៈពេល៥ឆ្នាំខាងមុខដើម្បីឱ្យខ្លួនឈានមុខគេ ក្នុងវិស័យជាច្រើនរាប់ចាប់ពីការផលិតបន្ទះឈីបរហូតដល់ការផលិតឱសថ។

ទំហំទុនវិនិយោគថ្មីនេះ គឺកើនឡើងជាង១ភាគ៣ បើធៀបនឹងទំហំវិនិយោគរបស់ខ្លួន ដែលបានចំណាយក្នុងរយៈពេល៥ឆ្នាំកន្លងមក។

ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សមួយនេះ គឺជាក្រុមហ៊ុនធំជាងគេបំផុតរបស់ប្រទេសកូរ៉េខាងត្បូង ហើយចំណូលសរុបរបស់វាគឺស្មើនឹង១ ភាគ៥នៃផលិតទុនជាតិសរុប (GDP) របស់ប្រទេសនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមនេះក្រុមហ៊ុន Samsung Electronics ដែលជាបុត្រសម្ព័ន្ធរបស់ខ្លួន ក៏ជាក្រុមហ៊ុនផលិតទូរស័ព្ទស្មាតហ្វូន ដ៏ធំបំផុតរបស់ពិភពលោកផងដែរ។

ក្រុមហ៊ុន Samsung បានចេញសេចក្តីថ្លែងការណ៍ថា ផែនការវិនិយោគនឹងនាំមកនូវ “កំណើនរយៈពេលវែង ក្នុងអាជីវកម្មជាយុទ្ធសាស្រ្ត និងជួយពង្រឹងប្រព័ន្ធអេកូឡូស៊ី ឧស្សាហកម្មសកលនៃបច្ចេកវិទ្យាដ៏សំខាន់”។

ក្រុមហ៊ុននេះនិយាយថា ទំហំវិនិយោគនេះ នឹងជួយបង្កើតការងារថ្មីចំនួន៨០.០០០កន្លែង “ជាពិសេសនៅក្នុងអាជីវកម្មស្នូល រួមមាន ទាំងការផលិតបន្ទះឈីប និងការផលិតឱសថ” រហូតដល់ឆ្នាំ២០២៦៕ Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here