កម្រិតអតិផរណានៅសឹង្ហបុរីបានកើនឡើងខ្ពស់មិនធ្លាប់មានក្នុងរយៈ ពេលជាង១ទសវត្សរ៍

ដោយៈ លាងហួរ

សឹង្ហបុរីៈ អតិផរណាស្នូលរបស់ប្រទេសសិង្ហបុរី បានកើនដល់៣.៣ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងខែមេសាពីកម្រិតខ្ពស់កាលពី១០ឆ្នាំមុន ដែលមាន២.៩ភាគរយនៅក្នុងខែមីនា ទិន្នន័យផ្លូវការដែលបានចេញផ្សាយនៅថ្ងៃចន្ទបានបង្ហាញថា អតិផរណានៅសឹង្ហបុរី បានជំរុញអោយតម្លៃថាមពលនិងអាហារនៅសឹង្ហបុរីកាន់តែកើនឡើងខ្ពស់។

នេះគឺជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែមករា ឆ្នាំ២០១២នៅពេលដែលអតិផរណាស្នូលមានកម្រិតត្រឹម៣.៥ភាគរយ។ ការកើនឡើងនេះបានជំរុញអោយអតិផរណាកើនឡើងខ្ពស់លើម្ហូបអាហារ ការលក់រាយ និងទំនិញផ្សេងទៀត ព្រមទាំងអគ្គិសនី និងឧស្ម័ន នេះបើយោងតាមអាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS)និងក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម (MTI)។

សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ទូទៅ ឬអតិផរណារួមបានមកនៅត្រឹម៥.៤ភាគរយពីមួយឆ្នាំទៅមួយឆ្នាំក្នុងខែមេសា ដូចគ្នាទៅនឹងខែមីនាដែរ ដោយ​សារអតិផរណាដឹកជញ្ជូនឯកជនមានការថយចុះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អតិផរណាស្នូលដែលមិនរាប់បញ្ចូលថ្លៃស្នាក់នៅ និងថ្លៃដឹកជញ្ជូនឯកជន ដែលមានទំនោរនឹងរងឥទ្ធិពលយ៉ាងខ្លាំង ដោយគោលនយោបាយរដ្ឋបាលផ្នែកផ្គត់ផ្គង់ និងមានភាពប្រែប្រួល។  អតិផរណាម្ហូបអាហារបានកើនឡើងពី៣.៣ភាគរយក្នុងខែមីនាដល់៤.១ភាគរយក្នុងខែមេសា ដោយសារតម្លៃអាហារមិនឆ្អិន និងសេវាកម្មម្ហូបអាហារបានកើនឡើង ក្នុងល្បឿនលឿនជាងនេះបើយោងតាម(MAS )និង (MTI)។

អតិផរណាលក់រាយ និងទំនិញផ្សេងទៀតបានកើនឡើងក្នុងល្បឿនលឿនជាងមុនក្នុងខែមេសា ដែលបានមកនៅត្រឺមកម្រិត១.៦ភាគរយពី០.៤ភាគរយនៅក្នុងខែមីនា ដោយសារតម្លៃសម្លៀកបំពាក់ និងស្បែកជើងបានកើនឡើង៕

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here