ក្រសួងសាធារណការ នឹងដាក់គម្រោងសាកល្បងប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃលើផ្លូវជាតិលេខ៤

ដោយ: សុផារី

ភ្នំពេញ: ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា កម្ពុជា គ្រោងនឹងដាក់គម្រោងសាកល្បងប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ (ITS Pilot Project) លើផ្លូវជាតិលេខ៤នាពេលខាងមុខនេះ។

នេះបើតាមការប្រជុំស្ដីពីការផ្សព្វផ្សាយរបាយការណ៍ផែនការមេនៃប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃរបស់វិទ្យាស្ថាន KRIHS កាលថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២២។

លោក គង់ សុផល អគ្គនាយករងនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងបង្ហាញពីវឌ្ឍនភាពគម្រោងផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ និងគម្រោងសាកល្បងប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ (ITS Pilot Project) លើផ្លូវជាតិលេខ៤ ដោយមានការចូលរួមធ្វើបទបង្ហាញពីអ្នកជំនាញរបស់កូរ៉េអំពីគ្រោងឆ្អឹងរបស់ផែនការមេ និងគម្រោងសាកល្បង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា កម្ពុជា គ្រោងនឹងដាក់គម្រោងសាកល្បងប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ (ITS Pilot Project) លើផ្លូវជាតិលេខ៤នាពេលខាងមុខនេះ។ នេះបើតាមការប្រជុំស្ដីពីការផ្សព្វផ្សាយរបាយការណ៍ផែនការមេនៃប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃរបស់វិទ្យាស្ថាន KRIHS កាលថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២២។

នេះជាកិច្ចប្រជុំលើកទី២ហើយ រវាងអ្នកជំនាញមកពីវិទ្យាស្ថាន KRIHS របស់ប្រទេសកូរ៉េ និងក្រសួងសាធារណការ និងដឹកជញ្ជូន។ តាមគម្រោងផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃនឹងត្រូវបញ្ចប់នៅក្នុងខែកក្កដាខាងមុខនេះ។

តាមរយៈកិច្ចប្រជុំនេះបានឲ្យដឹងទៀតថា អ្នកជំនាញកូរ៉េបានបង្កើតកម្មវិធីទូរស័ព្ទ (Application) និងបំពាក់ CCTV Cameras និង Variable Message Signs (VMS) សម្រាប់ប្រមូល និងបង្ហាញព័ត៌មានកំពុងកើតមាន (Real-Time Information) នៅលើកំណាត់ផ្លូវជាតិលេខ៤ ដែលនឹងត្រូវអនុវត្តចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥៕

LEAVE A REPLY

Please enter your comment!
Please enter your name here