កម្ពុជាត្រៀមចូលរួមពិព័រណ៍ទំនិញនាំចូលកូរ៉េ នាខែមិថុនាខាងមុខ

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មកម្ពុជាបានឲ្យដឹងថា នៅខែមិថុនាខាងមុខនេះ សមាគមអ្នកនាំចូលកូរ៉េ នឹងរៀបចំពិព័រណ៍ ទំនិញនាំចូលកូរ៉េ ឆ្នាំ២០២២ ក្រោមប្រធានបទ “ត្រឡប់មកធ្វើជំនួញវិញ” ដែលរៀបចំឡើងទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។

នៅក្នុងសេចក្តីជូនដំណឹងស្ដីពី ការរៀបចំពិព័រណ៍ទំនិញនាំចូលកូរ៉េ ឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ពិធីនេះនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់២៥ ខែមិថុនា នៅមជ្ឈមណ្ឌលពិព័រណ៍ COEX ទីក្រុងសេអ៊ូល។

ក្រសួងបានបន្តថា ព្រឹត្តិការណ៍ពិព័រណ៍នេះ គឺជាមូលដ្ឋាននៃការចាប់ ផ្តើមឡើងវិញ សកម្មភាពទីផ្សារនាំចូលរបស់កូរ៉េ បន្ទាប់ពីវិបត្តិកូវីដ-១៩ និងជាពិសេសដើម្បីបង្កើនទំនាក់ទំនង រវាងក្រុមហ៊ុននាំចេញបរទេស និងក្រុមហ៊ុននាំចូលកូរ៉េ ដោយជំរុញការនាំចេញទំនិញ របស់បរទេសទៅកាន់ទីផ្សារកូរ៉េ។ ព្រឹត្តិការណ៍នេះ គឺជាចំណែកមួយនៃពិពិធកម្មទីផ្សារ និងភាពជាដៃគូសម្រាប់អ្នកចូលរួមផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាមរយៈសេចក្តីជូនដំណឹងនេះ ក្រសួងពាណិជ្ជកម្ម ក្នុងនាមអ្នកសម្រ​បសម្រួលជូន ស្ថានទូតកម្ពុជាប្រចាំនៅកូរ៉េ បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស និងសាធារណៈជនទូទៅ ដែលមានបំណងចង់នាំចូលផលិតផលរបស់ខ្លួន ក្នុងទីផ្សារប្រទេសកូរ៉េ ឬមានបំណងចូលរួមក្នុងជំនួបស្វែងរកដៃគូពាណិជ្ជកម្មជាមួយក្រុមហ៊ុនកូរ៉េ គឺទំនាក់ទំនងបានតាមរយៈក្រសួងពាណិជ្ជកម្មតាមរយៈអ៊ីម៉ែល ឬប្រព័ន្ធលេខទូរស័ព្ទដូចមានភ្ជាប់ជូនក្នុងសេចក្តីជូនដំណឹង៕

LEAVE A REPLY

Please enter your comment!
Please enter your name here