សម្តេចតេជោលើកទឹកចិត្តដល់ក្រុមហ៊ុនអាមេរិកបន្តវិនិយោគ និងស្វែងរកសក្តានុពលអាទិភាពនៅកម្ពុជា

ដោយ៖ លក្ខិណា

ភ្នំពេញ : សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្តក្រុមហ៊ុនអាមេរិកបន្តវិនិយោគ និងស្វែងរកសក្តានុពលអាទិភាពនៅកម្ពុជា។ ការលើកទឹកចិត្តរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងនៅក្នុងជំនួបជាមួយក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ាន ដឹកនាំដោយ លោកឯកអគ្គរដ្ឋទូត ម៉ៃឃល មីឆាឡឹក អនុប្រធានជាន់ខ្ពស់នៃនាយកគ្រប់គ្រងប្រចាំតំបន់ នៅថ្ងៃទី០៥ ឧសភា ២០២២។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានបញ្ជាក់ឱ្យដឹងនៅក្រោយជំនួបថា លោកឯកអគ្គរដ្ឋទូត ម៉ៃឃល មីឆាឡឹក បានថ្លែង អំណរគុណចំពោះសម្តេចតេជោ ដែលបានជួយគាំទ្រក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិកអាស៊ាន។ លោកបានសំដែងនូវការគាំទ្រ និងអបអរសាទរចំពោះការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា។

លោកម៉ៃឃល បានវាយតម្លៃខ្ពស់ ចំពោះការចាត់វិ ធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលទទួលបានជោគជ័យ នាំមកដល់ការបើកឡើងវិញនូវសេដ្ឋកិច្ចកម្ពុជា។ លោកបានដឹកនាំក្រុម ហ៊ុនចំនួន ១៣ និងបានចែកចេញជាបីក្រុម ដែលបានលើកមកពិភាក្សាពីបញ្ហាថាមពល ការបង្កើតរោងចក្រដំឡើងរថយន្ត នៅខេត្តពោធិ៍សាត់ ការជំរុញសេដ្ឋកិច្ចឌីជីថល និងវិស័យសុខាភិបាល

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ដែលបានផ្ដល់វ៉ាក់សាំង Johnson & Johnson និង P-FIZER ដល់កម្ពុជា។ សម្តេចតេជោ បានជម្រាបប្រតិភូទាំងមូល ពីស្ថានភាពថាមពលរបស់កម្ពុជា ដែលក្នុងនោះកម្ពុជាកំពុងតែប្រើប្រាស់អគ្គិសនី បានពីការផលិតវារីអគ្គិសនីសរុប៦១,៣៩%,ឮ ថាមពលពីសូឡា៤,១% និងជីវឧស្ម័នចំនួន០,២៨%។

សម្តេចតេជោ បានសំដែងនូវការស្វាគមន៍ចំពោះការដំឡើងរោងចក្រដំឡើងរថយន្ត នៅខេត្តពោធិ៍សាត់និងបានលើកទឹកចិត្តឲ្យក្រុមហ៊ុនទាំងអស់ បន្តវិនិយោគនិងស្វែងរកសក្តានុពលអាទិភាព ដើម្បីវិនិយោគនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here