រដ្ឋមន្រ្តីពាណិជ្ជកម្មដាក់ចេញ៧ចំណុចដើម្បីបន្តប្រសិទ្ធភាពការងារក្នុងការគ្រប់គ្រងកម្មសិទ្ធិបញ្ញា

ដោយ: សូរិយា

ភ្នំពេញ៖ ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពការងារក្នុងការគ្រប់គ្រងកម្មសិទ្ធិបញ្ញា លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទិ្ធបញ្ញា បានណែនាំឲ្យមន្រ្តីក្រោមឱវាទនូវការងារសំខាន់ៗ៧ចំណុច ដើម្បីអនុវត្តការងារបន្តក្នុងឆ្នាំ២០២២។

នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារកម្មសិទ្ធិបញ្ញាឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់អនុវត្តក្នុងឆ្នាំ២០២២ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២កន្លងទៅ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា នៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទិ្ធបញ្ញា និងលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទិ្ធបញ្ញាពីអន្តរក្រសួង-ស្ថាប័នជាច្រើនរូប។

លោករដ្ឋមន្រ្តីបានលើកឡើងថា ការងារ៧ចំណុច ដែលដាក់ចេញនេះ រួមមាន ការបន្តកសាងច្បាប់ និងបទប្បញ្ញតិ្ត ព្រមទាំងពង្រឹងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញាឱ្យមានប្រសិទ្ធភាព ការលើកកម្ពស់ការអប់រំ និងការបណ្តុះបណ្តាលកម្មសិទ្ធិបញ្ញានៅតាមគ្រឹះស្ថានអប់រំនានា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួងក៏លើកកម្ពស់ការយល់ដឹងអំពីកម្មសិទ្ធិបញ្ញាក្នុងស្រទាប់សាធារណជនទូទៅ ៤-ជំរុញសហគ្រាសធុនតូច និងមធ្យមឱ្យប្រើប្រាស់កម្មសិទ្ធិបញ្ញា ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែង។

ក្រសួងក៏ជំរុញការប្រើប្រាស់កម្មសិទ្ធិបញ្ញាដោយអ្នកស្រាវជ្រាវ សិស្ស និស្សិត សហគ្រិន ក្នុងការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ ព្រមទាំងជំរុញការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ម៉ាកសមូហភាព ម៉ាកវិញ្ញាតកម្ម ដើម្បីលើកកម្ពស់ជំនឿទុកចិត្តរបស់អតិថិជន លើកកម្ពស់កសិកម្ម វប្បធម៌ និងទេសចរណ៍ និងបន្តលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធរដ្ឋបាលកម្មសិទ្ធិបញ្ញាប្រកបដោយបច្ចេកវិទ្យា។

លោករដ្ឋមន្រ្តី បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាជិកសមាជិកាទាំងអស់នៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ដែលបានសហការគ្នាយ៉ាងល្អក្នុងការសម្រេចបាននូវលទ្ធផលការងារកម្មសិទ្ធិបញ្ញា ជាច្រើនគួជាទីមោទនៈ ជាពិសេសការរៀបចំសេចក្តីព្រាងគោលនយោបាយជាតិកម្មសិទ្ធិបញ្ញា ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here